ចូលរួមរំលែកទុក្ខ! មិនអាចទ្រាំទ្រស្ថានភាពជម្ងឺប្រចាំកាយ និង មេរោគកូវីដ19 បាន ពេលនេះម្ដាយតារាចម្រៀង វី ឌីណែត បានលាចាកលោកហើយ

0

ពិតជាដំណឹងមួយដ៏រន្ធត់និងខ្លោចចិត្តចំពោះតារាចម្រៀង វី ឌីណែត ខណៈដែលខ្លួនកំពុងសម្រាកព្យាបាលជម្ងឺកូវីដដាច់ដោយឡែក ចំណែកឯម្ដាយនិងប្អូនស្រីពៅ ក៏កំពុងសម្រាកព្យាបាលជម្ងឺរនេះដូចគ្នា។ អ្វីដែលជាអកុសលនោះ គឺម្ដាយជាទីស្រឡាញ់របស់កញ្ញា គឺលោកស្រី នួន សុផាន្នី ត្រូវជាភរិយារបស់វីរៈសិល្បករលោក ហួរ ឡាវី បានលាចាកលោកមុននេះបន្តិចក្នុងកំឡុងពេលសម្រាកព្យាបាលជម្ងឺរកូវីដ ដូចនឹងអ្វីដែលជាការព្រួយបារម្ភរបស់កញ្ញានាពេលកន្លងមកនៅពេលដែលដឹងភ្លាមៗថាម្ដាយរបស់ខ្លួនមានផ្ទុកកូវីដមកម្លេះ។

នៅលើហ្វេកប៊ុកកញ្ញា វី ឌីណែត បានបង្ហោះថាបង្កប់ដោយអារម្មណ៍ខ្សឹកខ្សួលថា « ខ្ញុំលែងមានម៉ាក់ហៅហេីយ??សូមម៉ាក់ទៅអោយបានសុខ??????ម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ានឹងអ្នកផ្ទះយេីង??កូននឹងរឹងមាំ??

_សូមបីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែបាន? ម៉ាក់ខូចហេីយក៏មិនអាចឃេីញសុំបីតែសព??ខ្ញុំក៏មិនអាចចេញទៅបាន? ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន ??????សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ????

សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ???វាលឿនពេកហេីយម៉ាក់អេីយ??
»
នេះជាដំណឹងមួយដ៏ក្រៀមក្រំ និងគួរឱ្យសង្វេគខ្លាំងបំផុតសម្រាប់មិត្តសិល្បៈករដែលជិតស្និទ និងរាប់អានកញ្ញា វី ឌីណែត ខណៈខ្លួនកំពុងជាប់ក្នុងបន្ទប់ព្យាបាលជម្ងឺរ ប៉ុន្តែបែជាលេចឮដំណឹងមរណៈភាពម្ដាយដែលខ្លួនខំបន់ព្រះ សំពះទេវតា រាល់វេលា ឱ្យជួយតាមថែរក្សា សុខភាព និង អាយុជីវិតម្ដាយ ក្នុងគ្រាកំពុងសម្រាកព្យាបាលមេរោគកូវីដនេះដូចគ្នា។ ប៉ុន្តែចុងក្រោយកញ្ញាបានត្រឹមសោកស្ដាយ សម្រក់ទឹកភ្នែកម្នាក់ឯង នៅពេលដែលមច្ឆុរាជឆក់យកជីវិតម្ដាយ ដោយសារសុខភាពអ្នកម្ដាយទន់ខ្សោយ ព្រោះមានជម្ងឺរប្រចាំកាយផង និងពុំអាចទ្រាំទ្រនឹងស្ថានភាពធ្វើទុក្ខជាមួយជម្ងឺរកូវីដ 19 បាន។