លីវ ជីលី ឈ្នះដាច់ពិន្ទុលើវិញ្ញាសា Queen with the Golden Grown’s activity ឈានចូលTop5 ក្នុងការបោះឆ្នោតតាមប្រព័ន្ធអនឡាញ

0

មិនត្រឹមតែឈានចូលដល់ វគ្គ Top 5 លើការបោះឆ្នោត ពីសំណាក់អ្នកគាំទ្រនៅទូទាំងពិភាពលោកប៉ុណ្ណោះទេ កញ្ញាឯក លីវ ជីលី ដែលត្រូវគេដឹងថាជាអ្នកជំនួសតំណែង Miss Grand Cambodia ក្នុងការចូលប្រកួត Miss Grand International នៅក្នុងប្រទេសថៃពេលនេះ ក៏មានសំលេងឆ្នោតនាំមុខគេ ក្នុងចំណោមបេក្ខនារី ដែលឈានចូលវគ្គ៥នាក់ចុងក្រោយផងដែរ។ នេះជាមោទនភាពធំមួយ ដែលជ័យជម្នះក្នុងជំហានដំបូងនេះ ក៏ធ្វើអោយតំណាងរបស់កម្ពុជា កាន់តែខ្ទរខ្ទារផងដែរ។

កាលពីថ្ងៃទី១៥ មិនា ឆ្នាំ២០២១ មុននេះ លោក អុិន សុភិន ដែលជាអ្នកគ្រប់គ្រងលើវរកញ្ញា បានបង្ហោះពាក្យពេចន៍ថា « Congratulations to Miss Grand Cambodia 2020​បន្ទាប់​ពី​មាន​ការ​ បោះឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ​ Social media យ៉ាងតានតឹងមក​ ដោយបិទកា​បោះឆ្នោត​ត្រឹមម៉ោង​12យប់នេះ ( 15 មិនា​ 2021)ជាលទ្ធផល​Miss Grand Cambodia បាន​យកឈ្នះ​Miss Grand Philippine យ៉ាងច្រេីននឹកស្មានមិនដល់:
– Cambodia Like: 210K Comment:283KShare: 2.4M
– Philippine Like:104K Comment:202K Share:1.7M
លទ្ធផល​មួយនេះ​ធ្វើ​អោយ​Miss Grand Cambodia យេីង​ចូល​TOP5​ ក្នុង​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ​ Social Media ។ នេះគ្រាន់ជាវគ្គចាប់ផ្ដេីម​ ប៉ុណ្ណោះ​សូម​រងចាំ​ទស្សនា​ទំាងអស់គ្នា​បន្តរទៀត​នៅវគ្គ​ផ្ដាច់ព្រ័ត្រ​នៅថ្ងៃទី27ខែមិនា​ឆ្នាំ​2021នេះ​។ សូមអរគុណ»។
ឯជីលី វិញរមែងនិយាយពេលLikeថា នឹងព្យាយាមធ្វើអោយអស់ ពីសមត្ថភាព នេះជាឱកាសដែល នាងបានមកឃើញនឹងអនុវត្តផ្ទាល់។ លទ្ធផលបែបណា ក៏សុទ្ឋតែកើតចចេញ ពីការខិតខំព្យាយាមហើយ ជាបទពិសោធន៍ដ៍ មានន័យមួយ។
ការបោះឆ្នោតត្រូវបានធ្វើឡើងដោយតានតឹង ដោយគណកម្មការការប្រកួតតម្រូវអោយបេក្ខនារីទាំងបង្ហាញអារម្មណ៍សប្បាយចិត្តក្នុងពេលទទួលមកុដ ហើយចែកបេក្ខនារីទាំង៥០ប្រទេសជា៥ក្រុម ក្នុងមួយក្រុម១០រូប បន្ទាប់មកដាក់អោយបោះឆ្នោត ដើម្បីជ្រើស១ក្រុម២នាក់។ ជាលទ្ធផល លីវ ជីលី បានឈ្នះសំលេងនាំមុខគេក្នុងក្រុម ហើយបានប៉ះជាមួយ បេក្ខនារី ហ្វីលីពីន ដែលមានសំលេងខ្លាំង ក្នុងពូលA។ ជាលទ្ធផល កញ្ញាឯកកម្ពុជា បែរជាអាចទម្លាក់បវរកញ្ញាហ្វីលីពីនមិនគួរអោយជឿ។ សំលេងដែលនាងទទួលបានក៏ខ្ពស់ជាងបេក្ខនារី៤នាក់ផ្សេងទៀត ដែលបានឡើងដូចគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here