ធូរទ្រូង កូនស្រីផ្ទុកកូវីដ តែលោកឪពុក ហួ ឡាវី រួចផុតពីជម្ងឺនេះ

0

លោកហួរ ឡាវី បានចេញយកសំណាកទៅធ្វើតេស្ត រកមេរោកវីរុសកូវីដ១៩ យ៉ាងប្រញាប់ប្រញាល់ ក្រោយពេលរកឃើញ កូនស្រីលោក និងភរិយា មានមេរោគនេះពេញលេញ។ រយៈពេលប៉ុន្មានថ្ងៃមកហើយដែល លោកហួរ ឡាវី រង់ចាំដំណឹង ហើយលទ្ឋផលគឺរួចផុតហើយ។
កញ្ញា វី ឌីណែត កំពុងតែផ្តាច់ខ្លួន ព្យាបាល មេរោគ កូវីដ បានបង្ហាញ ដំណឹងផ្លូវការថា « នៅពេលនេះលទ្ឋផលសំណាករបស់លោកប៉ាគឺអវិជ្ជមាន​ រួមទាំងសមាជិកគ្រួសាររបស់នាងខ្ញុំផ្សេងទៀតក៏អវិជ្ជមានដែរ​ តែទោះជាយ៉ាងណាក៏ក្រុមគ្រួសារនាងខ្ញុំនៅតែបន្តធ្វេី​ចត្តាឡីស័ក​ ដេីម្បីរង់ចាំការធ្វេីសំណាកជាលេីកទីពីរផងដែរ។??? សូមទេវតាតាមថែរក្សាក្រុមគ្រួសារខ្ញុំផង????»៕
គិតត្រឹមព្រឹកថ្ងៃទី១៣ខែមីនា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ តារា នៅហង្សមាសលំដាប់ជួរមុខមួយចំនួន ហើយដែលឆ្លងកូវី ដ១៩ ដូចជាចាន់ កែវនិមល , ណុប បាយ៉ារិទ្ឋ , សុគន្ឋ និសា , វី ឌីណែត ព្រមទាំងម្តាយ និង បងថ្លៃ ឱក សុគន្ធ កញ្ញា ស្វាមីអ្នកនាងប៉ែន ស្រីពេជ្រ លោក អេកូ វ៉ាក់សង អ្នកដឹកនាំសម្តែង ជាដើម ហើយចុងក្រោយស្រាប់តែតារាកំប្លែង ស្រីអុីត ក៏ត្រូវបានសុខាភិបាលប្រកាសពេញលេញថា មានវីរុសកូវីដ១៩។ រីឯអ្នក រួចផុត កងព័ន្ឋទី១ក្រោយតេស្ត មាន គង់ សុជាតិ ជា វិបុល ថន លក្ខិណា ឆន សុវណ្ណរាជ , សុខ ស្រីនាង , សួស វិហ្សា និង ឈិន ម៉ានិច្ច ម៉ង់ ចាន់កញ្ញា រ៉េត ហ្សូសាណា ពៅ ពិសិដ្ឋ និងតារាផ្សេងៗទៀត។