ករុណា ពេជ្រ ស្នើរឱ្យប្រជាជននឹកដល់សម្ដីក្រើនរំឮករបស់រាជរដ្ឋាភិបាល ជៀសជាងរើសអើងនិង ដាក់សម្ពាធដល់អ្នកសិល្បៈ

0

បន្ទាប់ពីប្រជាជនជាច្រើនបានជាប់ពាក់ព័ន្ធជាមួយនឹងការឆ្លងរីករាលដាលនូវជម្ងឺកូវីដ19 រហូតឈានទៅដល់មានតារាចម្រៀងល្បីៗ និងពិធីការិនីឆ្នើមប្រចាំប្រទេសផងនោះ បានបង្ករឱ្យប្រជាជនខ្មែរ ព្រមទាំងអ្នកសិល្បៈមួយចំនួនធំ កាន់តែមានភាពភ័យខ្លាច និងព្រួយបារម្ភពីសុខភាពកាន់តែខ្លាំង។ នៅលើបណ្ដាញសង្គមយើងសង្កេតឃើញអ្នកនិយមប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណេន និង តារាសិល្បៈមួយចំនួនបានបង្ហោះពីអារម្មណ៍ព្រួយបារម្ភ និង សារលើកទឹកចិត្តដល់មិត្តៗសិល្បៈឱ្យបង្កើនការយកចិត្តទុកដាក់ ពិសេសអនាម័យក្នុងការរស់នៅ។

ជាក់ស្តែង នៅលើហ្វេកប៊ុកផ្លូវការរបស់តារាចម្រៀងលោក ករុណា ពេជ្រ បានសរសេររៀបរាប់បង្ហាញពីអារម្មណ៍ថា «យើងសុទ្ធតែជាខ្មែរដូចគ្នា…
ហើយទោះបីខ្ញុំបាទ ករុណា ពេជ្រ នាពេលនេះមិនទាន់មានជាប់ពាក់ពន្ធ័លើករណី ខូវីត មួយណាក៏ដោយ ក៏សូមមេត្តាបងប្អូនមួយចំនួនតូច គួរកុំអាលរើសអើងជាមួយ តារា លឿនពេក… គួរតែផ្តល់កំលាំងចិត្ត អាណិតស្រលាញ់ … ព្រោះយើងខ្ញុំជា តារា ក៏ជាជនរងគ្រោះដូចគ្នាដែរ….
សូមមេត្តា បងប្អូនមួយចំនួនតូចគួរកែប្រែ សម្តី ទឹកមុខ អត្តចរិត កាយវិការ រើសអើង មិនពេញចិត្ត ដូចជាអោយតែឃើញតារា ហាក់បីដូចឃើញ ខូវីត មកចម្លងនោះ មកជាការការពារ អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ខូវីត រៀងៗខ្លួនប្រសើរជាង ….
ក្នុងនាមយើងជាតិសាសន៍ តែមួយ រៀនផ្តល់កិត្តិយស និង អោយតម្លៃគ្នាទៅវិញទៅមកក្នុងកាលទេសៈនេះ ដែលយើងកំពុងរស់លើទឹកដី កម្ពុជា តែមួយ ដូចគ្នា….។

ករុណា ពេជ្រ ប្រាប់ថា មុនពេលរឿងនេះ កើតឡើង រូបលោកផ្ទាល់ទៅណាមកណា មិនជាបញ្ហាអ្វីទេ ប៉ុន្តែគ្រាន់តែមានអ្នកសិល្បៈមានរឿងបែបនេះកើតឡើង លោកត្រូវបាន អ្នកមួយចំនួន រើសអើង និងពោលពាក្យបែបរើសអើងទៅវិញ។ លោកថា ខណៈពេលនេះ យើងមិនគួរប្រើពាក្យសំរើសអើងទេ តែយើងត្រូវផ្តល់កំលាំងចិត្ត និង រក្សាពាក្យ ៣កុំ និង៣ការពារ ទើបប្រសើរ ជាងការរើសអើង និងទម្លាក់កំហុសទៅនរណាម្នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រ ទី១២ ២០២១ នេះ មានតារាចម្រៀងបីរូបហើយ ដែលមានវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩ តារាចម្រៀង ណុប បាយ៉ារឹទ្ធ កញ្ញា វីឌី ណែត អ្នកនាង សុគន្ធ នីសា និង ពិធីការិនី កែវ ច័ន្ទនិមល ក្នុងនោះក៏មានអ្នកដឹកនាំសម្តែងនៅក្នុងផលិតកម្មហង្សមាសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here