អបអរសាទរ តារាចម្រៀងជួរមុខអ្នកនាង ឱក សុគន្ធកញ្ញា អវិជ្ជមានCOVID-19 ក្រោយតេស្តលើកទី1

0

នេះគឺជាលទ្ធផលមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងសប្បាយរីករាយ ហើយក៏ជាអ្វីដែលអ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា និងប្រជាជនទូទាំងប្រទេសចង់ដឹងនិងព្រួយបារម្ភក្រោយពេលលេចឮថា អ្នកនាងអាចនឹងមានជាប់ពាក់ព័ន្ធជាមួយនឹងករណីមេរោគកូវីដ ក្រោយតារាក្នុងទ្រនំតែមួយ 4ដួងបានផ្ទុកមេរោគក្រោយពិនិត្យសុខភាពកាលពីពេលថ្មីៗនេះ។ ចាត់ទុកថាជាសំណាង និងរឿងដ៏គួរឱ្យរីករាយនៅក្រោយពេលពិនិត្យសុខភាពរួចរាល់ អ្នកនាង ព្រមទាំងស្វាមីនិង ក្រុមគ្រួសារគឺគ្មានផ្ទុកមេរោគនេះទេ ដោយលទ្ធផលគឺចេញមក អវិជ្ជមាន ( Negative )។

យោងតាមការបង្ហោះរបស់អ្នកនាង ឱក សុគន្ធកញ្ញា កាលពីមួយម៉ោងមុនបានបញ្ជាក់ថា « ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត
ចំពោះការជូនពរពីបងប្អូន។
សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative) ។

ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និងក្រុមគ្រួសារក៏កំពុងធ្វើចត្តាឡីស័ក្តរយះពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នាដែលបានបារម្ភនិងសួរសុខទុក្ខជាច្រើនដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា !

យ៉ាងណាមិញអ្នកនាងក៏បានផ្ញើរសារក្រើនរំឮកនិងជូនពរដល់ប្រជាជនខ្មែរ ឱកាន់តែមានប្រុងប្រយ័ត្ន និងជូនពរដល់មិត្តៗសិល្បៈបន្ថែមថា« ?សូមជូនពរមិត្តភ័ក្របងប្អូនដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និងសូមអ្នកទាំងអស់គ្នារក្សាជំហរជំនៈឲ្យបាន ?? ហង្សមាសត្រូវតែរឹងមាំ ។

សូមប្រុងប្រយ័ត្ននឹងបន្តការពារថែទាំសុខភាពអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ ” ៣កុំ ៣កាពារ” ??»។


LEAVE A REPLY

Please enter your comment!
Please enter your name here