ក្រោយធ្វើតេស្តរកមេរោគ COVID-19 ពៅ ពិសិដ្ឋ សង្ឃឹមលទ្ធផលចេញមកល្អប្រសើរ

0

ដោយ ឧត្តម
ដោយសារតែខ្លួន មានទំនាក់ទំនងមួយចំនួនជាមួយ ក្រុមការងារនៅហង្សមាស ទើប ពិសដ្ឋ សម្រេចចិត្តនិងទៅធ្វើតេស្តរកមេរោគកូវីដ ដើម្បីអោយបាត់មន្ទិល។ ក្រៅពីនេះលោកក៏បានចេញសា ជូនពរដល់ ដៃគូពិធីករ ចាន់ កែវនិមល ទៀតផង។
ដោយសារចង់លាងជម្រះ និងចង់ឃើញពីលទ្ឋផលលោក ពៅ ពិសិដ្ឋ ប្អូនតារាសម្តែងពៅ លីដា ក៏ចេញទៅធ្វើតេស្តភ្លាមៗតាមការស្នើរបស់មន្ត្រីសុខាភិបាល។ ក្រោយពិនិត្យលោកថា លទ្ឋផលល្អណាស់ ដោយលទ្ធផលធ្វើតេស្តលើកទី១របស់លោក គឺបានចេញហើយថា អវិជ្ជមាន ប៉ុន្តែលោកនៅបារម្ភចំពោះការចូលធ្វើតេស្តជាលើកទី ដោយលោកអះអាងថា បើលោកកើតមានអ្វីមួយដែលមិនប្រក្រតី នោះម្ដាយលោក បងស្រីលោក និងអ្នកជុំវិញខ្លួនលោកផ្សេងទៀត ក៏ស្ថិតក្នុងការបារម្ភ។ លោក ពៅ ពិសិដ្ឋ ដែលជាពិធីករហង្សមាសមួយរូបដែរ សរសេរថា « ខ្ញុំ​បានមក​ធ្វើ​តេស្ដ​ដេីម្បី​រក​ជំងឺ​ដ៏​កាច​សាហាវ​ COVID-19 រួច​រាល់​ហេីយ​ ​លទ្ធផល​ដែល​ចេញ​មកគឺអវីជ្ជមាន ហើយខ្ញុំសង្ឃឹមថា ការធ្វើតេស្តបន្តបន្ទាប់របស់ពួកខ្ញុំ និង​ល្អ​ប្រសើរ​ទាំង​អស់គ្នា​»។ ជាមួយគ្នានោះ លោក ពៅ ពិសិដ្ឋ ក៏បាន បង្ហោះសារ ជូនពរជ័យអោយ និមលឆាប់ជាផងដែរ ដោយលោកសរសេរថា « ក្នុង​នាមខ្ញុំ​ជា​សិល្បៈ​ករ​មួយ​រូប​ខ្ញុំ​សូមចូលរួមលើកទឹកចិត្ត​ និង​ សូមជូនពរអោយក្រុមគ្រួសារ​ របស់​បង​ និមល​ បង​ ទីតូ​ និងប្រជាជនខ្មែរទាំងអស់​ ឆាប់មានសុខភាពល្អឡេីងវិញ​ (​ យេីង​អាច​ភ្លេច​ Covid-19 តែ​ Covid-19. មិនដែរភ្លេចយេីងទេ​ ) ការពារ​ចាប់​ពី​ខ្លួន​អ្នក​ឡេីង​ទៅ​ ដេីម្បី​ខ្លួន​អ្នក​ ក្រុមគ្រួសារ​អ្នក​និង​សង្គមជាតិរបស់អ្នក​ សូមទេវតា​ប្រសិទ្ធិពរជ័យអោយសង្គមជាតិទូទាំងពិភពលោកជៀសផុតពីជំងឺ​ Covid-19. ឆាប់ៗផងចុះ​ ???Chan Keo Nimol។