ដោយ ឧត្តម
ដោយសារតែខ្លួន មានទំនាក់ទំនងមួយចំនួនជាមួយ ក្រុមការងារនៅហង្សមាស ទើប ពិសដ្ឋ សម្រេចចិត្តនិងទៅធ្វើតេស្តរកមេរោគកូវីដ ដើម្បីអោយបាត់មន្ទិល។ ក្រៅពីនេះលោកក៏បានចេញសា ជូនពរដល់ ដៃគូពិធីករ ចាន់ កែវនិមល ទៀតផង។
ដោយសារចង់លាងជម្រះ និងចង់ឃើញពីលទ្ឋផលលោក ពៅ ពិសិដ្ឋ ប្អូនតារាសម្តែងពៅ លីដា ក៏ចេញទៅធ្វើតេស្តភ្លាមៗតាមការស្នើរបស់មន្ត្រីសុខាភិបាល។ ក្រោយពិនិត្យលោកថា លទ្ឋផលល្អណាស់ ដោយលទ្ធផលធ្វើតេស្តលើកទី១របស់លោក គឺបានចេញហើយថា អវិជ្ជមាន ប៉ុន្តែលោកនៅបារម្ភចំពោះការចូលធ្វើតេស្តជាលើកទី ដោយលោកអះអាងថា បើលោកកើតមានអ្វីមួយដែលមិនប្រក្រតី នោះម្ដាយលោក បងស្រីលោក និងអ្នកជុំវិញខ្លួនលោកផ្សេងទៀត ក៏ស្ថិតក្នុងការបារម្ភ។ លោក ពៅ ពិសិដ្ឋ ដែលជាពិធីករហង្សមាសមួយរូបដែរ សរសេរថា « ខ្ញុំបានមកធ្វើតេស្ដដេីម្បីរកជំងឺដ៏កាចសាហាវ COVID-19 រួចរាល់ហេីយ លទ្ធផលដែលចេញមកគឺអវីជ្ជមាន ហើយខ្ញុំសង្ឃឹមថា ការធ្វើតេស្តបន្តបន្ទាប់របស់ពួកខ្ញុំ និងល្អប្រសើរទាំងអស់គ្នា»។ ជាមួយគ្នានោះ លោក ពៅ ពិសិដ្ឋ ក៏បាន បង្ហោះសារ ជូនពរជ័យអោយ និមលឆាប់ជាផងដែរ ដោយលោកសរសេរថា « ក្នុងនាមខ្ញុំជាសិល្បៈករមួយរូបខ្ញុំសូមចូលរួមលើកទឹកចិត្ត និង សូមជូនពរអោយក្រុមគ្រួសារ របស់បង និមល បង ទីតូ និងប្រជាជនខ្មែរទាំងអស់ ឆាប់មានសុខភាពល្អឡេីងវិញ ( យេីងអាចភ្លេច Covid-19 តែ Covid-19. មិនដែរភ្លេចយេីងទេ ) ការពារចាប់ពីខ្លួនអ្នកឡេីងទៅ ដេីម្បីខ្លួនអ្នក ក្រុមគ្រួសារអ្នកនិងសង្គមជាតិរបស់អ្នក សូមទេវតាប្រសិទ្ធិពរជ័យអោយសង្គមជាតិទូទាំងពិភពលោកជៀសផុតពីជំងឺ Covid-19. ឆាប់ៗផងចុះ ???Chan Keo Nimol។