ជ្រកក្រោមទ្រនំខុសគ្នាមែន តែ ខេម បង្ហាញអារម្មណ៍ឈឺឆ្អាលលើកទឹកចិត្ត ដល់មិត្តរួមអាជីពគួរឱ្យសរសើរ

0

ភាពរំជើបរំជួល បានកើតមានឡើងពេញ ពិភពសិល្បៈ នៅពេលដែល មានតារាសិល្បៈល្បីល្បាញ៣ រូបឆ្លងមេរោគកូវីដ១៩ព្រមៗគ្នា។ ម្ល៉ោះហើយទើបធ្វើអោយ តារាទាំងអស់រន្ឋត់ចិត្ត ហើយបង្ហាញសារគ្រប់បងប្អូនទាំងអស់ ត្រូវចេះចូលរួមការពារ។យ៉ាងណាខេម ក៏បានផ្ញើសេចក្តីអាណិតពេលឃើញ បាតុភាពនេះកើតចំអ្នកសិល្បៈបែបនេះ។
ខេម បានបង្ហោះសារយ៉ាងនេះ កាលពីម្សិលមិញថ្ងៃទី៩ មិនា ឆ្នាំ២០២១ថា « ក្នុងនាមខ្ញុំបាទជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra និងជាតារាចម្រៀងនៅក្នុងប្រទេសខ្មែរ សូមចូលរួមលើកទឹកចិត្តចំពោះរាមច្បងតារាចម្រៀង(ណុបបាយ៉ារិទ្ធ និង ក្រុមគ្រួសារពិធីការនីប្រចាំTVហង្សមាស )ព្រមទាំងបងប្រុស អុិន តីតូ ដែលបានឆ្លងនូវមេរោគ កូវីដ១៩ ខ្ញុំបាទពិតជាសោកស្តាយនិងមានការព្រួយបារម្ភណាស់ចំពោះសុខភាពពួកគាត់ ។ ដូច្នេះសូមជូនពរឱ្យពួកគាត់បានឆាប់ជាសះស្បើយ ។ ហើយនេះក៏ជាសារមួយដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរបានយល់ដឹងហើយការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺកូវីដ19 សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំមើលស្រាលជំងឺនេះឡើយ។ ជាចុងក្រោយ ខ្ញុំលើកដៃបួងសួង អធិដ្ឋានដល់ព្រះជាម្ចាស់។ សូមជួយប្រជាជនកម្ពុជាគ្រប់រូបឲ្យបានរួចផុតពីគ្រោះដ៏កាចអាក្រក់នេះផង»៕
បញ្ហាមេរោគ កូវីដ១៩ រលកទី៣នេះ បានបង្កអោយប្រទេសកម្ពុជា រងនូវសម្ពាធយ៉ាងខ្លាំងអំពី ការរីករាលដាលស្ទើរគ្រប់ជ្រុង។ ប្រមុលរដ្ឋាភិបាលកម្ពុជា បានខ្នះខ្នែងណាស់នូវការចេញវិធានការ ដើម្បីការពារអាយុជីវិតពលរដ្ឋខ្លួន។ ដូចនេះជនរួមជាតិគួរ គោរពតាមបទបញ្ជា ហើយអនុវត្តន៍តាមការណែនាំ ហើយរក្សានូវ គម្លាតនិងអនាម័យខ្ពស់។

LEAVE A REPLY

Please enter your comment!
Please enter your name here