ក្រោយល្បីខ្លួនជាប់ពាក់ព័ន្ធនឹងជម្ងឺCOVID-19 សាមីខ្លួន ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា ចេញមុខបំភ្លឺ

0

ពេញមួយយប់ហើយ ដែលគេញ័បញ័រ ក្រោយលេចឭថា តារាហង្សមាស មួយចំនួនឆ្លងកូវីដ។ ក្នុងនោះនិសា ក៏ត្រូវបានគេលើកមកនិយាយមាន ការពាក់ព័ន្ឋ សង្ស័យឆ្លង។ ម្ល៉ោះហើយទើបមានការ ភ័យនិងព្រួយចិត្តណាស់ពេល ដឹងរឿងនេះ ហើយរង្គើសង្គមសិល្បៈខ្លាំងតែម្តង។
អ្នកនាង សុគន្ធ​ នីសា បានចេញមកបញ្ជាក់ពីស្ថានភាពរបស់ខ្លួន បន្ទាប់ពីមានតារានៅក្នុងហង្សមាសមួយចំនួនបានឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី៨ខែមីនឆ្នាំ ២០២១នេះ។
កំពុងតាមដានទៅលើស្ថានភាពអ្នកសិល្បះ ជាពិសេសតារានៅក្នុងហង្សមាស ក្រោយពិធីការិនីអ្នកននាង កែវ ចន្ទនិមល និងតារាចម្រៀងលោក​ ណុប បាយ៉ារិទ្ធិ បានឆ្លងជំងឺកូវីដ១៩។
តាមគនណេយ្យហ្វេសប៊ុករបស់ខ្លួន សុគន្ធ​ នីសា បានបង្ហោះសារនៅថ្ងៃនេះថា ជំរាបសួ​ពុកម៉ែបងប្អូន​ អរគុណច្រេីន​សម្រាប់ការបារម្មណ៍សួសុខទុក្ខមកលេីរូបខ្ញុំនិងក្រុមគ្រួសារ​។
នាងបញ្ជាក់ថា កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ​ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ19​ ដែរ​ ប៉ុន្ដែ​ជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង​។
នាងថា ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមេីលលទ្ធផល​ អ្នកដែលយេីងជួបជាប្រយ៉ោល​ តត​គ្នា​ បេីយ៉ាងណាៗខ្ញុំនឹងទាក់ទងដេីម្បីតេសអោយប្រាកដ​ ។
បើតាមអ្នកនាង សុគន្ធនីសា ពេលដែលដឹងពត៌មានយប់មិញនេះហេីយខាងផ្ទះខ្ញុំនេះក៏បាន​ ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡេីយ​ ចំណែកខាងផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ ពីរអាទិត្យហើយ​ ។
សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា​ ហេីយសូមជូនពរនិមលនិងក្រុមគ្រួសារអោយឆាប់ជា​ ចំណែកខ្ញុំក៏ជាជនសង្ស័យ​ តែមិនទាន់អី​។ ល្ងាចនេះខ្ញុំនឹងចាំតំណឹងពីគេដែរ​ បេីអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន​ ខ្ញុំនឹង​ ធ្វេីតេស​។ សូមជូនពរបងប្អូន​ អោយសុខសប្បាយ​ (រឿងហេតុមានជាស្រេច​ បេីវាត្រូវកេីត​ វានឹងកេីត​ គ្មានអ្នកណាអាចហាមឃាត់បានឡេីយ​ បេីគេអោយហេីយទទួលវា​ទៅ ។
អរគុណច្រេីនបងប្អូនដែលបារម្មណ៍​ យ៉ាងណាៗ​ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត​។

ហើយនៅមុននេះបន្តិចអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចេញមុខប្រកាសជាសាធារណៈបំភ្លឺនូវស្ថានភាពរបស់ខ្លួនថា ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា !
« នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។
នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ !
ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា !
ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ?
??? សូមអរគុណ »។

ជាការកត់សម្គាល់ការចេញមកបញ្ជាក់ពីស្ថានភាពសុខភាពពីអ្នកទាំងពីរនាពេលនេះគឺមិនមែនធ្វើឡើងតែម្នាក់ឯងនោះឡើយ ពោលក៏មានតារាចម្រៀងនៅហង្សមាសមួយចំនួនទៀតក៏បានមកបញ្ជាក់ស្រដៀងគ្នា​ សម្រាប់ប្រិយមិត្តគាំទ្រខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here