ពេញមួយយប់ហើយ ដែលគេញ័បញ័រ ក្រោយលេចឭថា តារាហង្សមាស មួយចំនួនឆ្លងកូវីដ។ ក្នុងនោះនិសា ក៏ត្រូវបានគេលើកមកនិយាយមាន ការពាក់ព័ន្ឋ សង្ស័យឆ្លង។ ម្ល៉ោះហើយទើបមានការ ភ័យនិងព្រួយចិត្តណាស់ពេល ដឹងរឿងនេះ ហើយរង្គើសង្គមសិល្បៈខ្លាំងតែម្តង។
អ្នកនាង សុគន្ធ នីសា បានចេញមកបញ្ជាក់ពីស្ថានភាពរបស់ខ្លួន បន្ទាប់ពីមានតារានៅក្នុងហង្សមាសមួយចំនួនបានឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី៨ខែមីនឆ្នាំ ២០២១នេះ។
កំពុងតាមដានទៅលើស្ថានភាពអ្នកសិល្បះ ជាពិសេសតារានៅក្នុងហង្សមាស ក្រោយពិធីការិនីអ្នកននាង កែវ ចន្ទនិមល និងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធិ បានឆ្លងជំងឺកូវីដ១៩។
តាមគនណេយ្យហ្វេសប៊ុករបស់ខ្លួន សុគន្ធ នីសា បានបង្ហោះសារនៅថ្ងៃនេះថា ជំរាបសួពុកម៉ែបងប្អូន អរគុណច្រេីនសម្រាប់ការបារម្មណ៍សួសុខទុក្ខមកលេីរូបខ្ញុំនិងក្រុមគ្រួសារ។
នាងបញ្ជាក់ថា កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ19 ដែរ ប៉ុន្ដែជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង។
នាងថា ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត ចាំមេីលលទ្ធផល អ្នកដែលយេីងជួបជាប្រយ៉ោល តតគ្នា បេីយ៉ាងណាៗខ្ញុំនឹងទាក់ទងដេីម្បីតេសអោយប្រាកដ ។
បើតាមអ្នកនាង សុគន្ធនីសា ពេលដែលដឹងពត៌មានយប់មិញនេះហេីយខាងផ្ទះខ្ញុំនេះក៏បាន ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡេីយ ចំណែកខាងផ្ទះម្តាយខ្ញុំ មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល ពីរអាទិត្យហើយ ។
សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា ហេីយសូមជូនពរនិមលនិងក្រុមគ្រួសារអោយឆាប់ជា ចំណែកខ្ញុំក៏ជាជនសង្ស័យ តែមិនទាន់អី។ ល្ងាចនេះខ្ញុំនឹងចាំតំណឹងពីគេដែរ បេីអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន ខ្ញុំនឹង ធ្វេីតេស។ សូមជូនពរបងប្អូន អោយសុខសប្បាយ (រឿងហេតុមានជាស្រេច បេីវាត្រូវកេីត វានឹងកេីត គ្មានអ្នកណាអាចហាមឃាត់បានឡេីយ បេីគេអោយហេីយទទួលវាទៅ ។
អរគុណច្រេីនបងប្អូនដែលបារម្មណ៍ យ៉ាងណាៗ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត។
ហើយនៅមុននេះបន្តិចអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចេញមុខប្រកាសជាសាធារណៈបំភ្លឺនូវស្ថានភាពរបស់ខ្លួនថា ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា !
« នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។
នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ !
ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា !
ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ?
??? សូមអរគុណ »។
ជាការកត់សម្គាល់ការចេញមកបញ្ជាក់ពីស្ថានភាពសុខភាពពីអ្នកទាំងពីរនាពេលនេះគឺមិនមែនធ្វើឡើងតែម្នាក់ឯងនោះឡើយ ពោលក៏មានតារាចម្រៀងនៅហង្សមាសមួយចំនួនទៀតក៏បានមកបញ្ជាក់ស្រដៀងគ្នា សម្រាប់ប្រិយមិត្តគាំទ្រខ្លួនផងដែរ៕