មកទល់ពេលនេះដួង វីរៈសិទ្ឋិបានក្លាយទៅជាអ្នកចម្រៀងរបស់ផលិតកម្មរាម ក្រោយបង្ហាញខ្លួនជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវិធីដែលថៅកែស្រីរាម ជប់លៀងធំឲ្យមាស សុខសោភា ។ តំណែងបាននោះគឺលើសពីចម្រៀង ហើយលោកមានសិទ្ឋិច្រើន ប្រការសម្រាប់ប្រព័ន្ឋការងារថ្មី។ ចំនែកមាស សុខសោភាវិញ ក៏បានរីកមុខ ខ្លាំងណាស់ដែរ បានវីរៈសិទ្ឋិធនធានសិល្បៈមកនៅជិត។
ដួង វីរៈសិទ្ឋិ ធ្លាប់លើកឡើងថា មកកន្លែងថ្មីនេះ ដើម្បី ចង់ប្តូរបទពិសោធន៍ ថ្មីជាបន្តទៀតនៅក្នុងសិល្បៈ ហើយលោកពិតជារីករាយពេលបាន មកដល់ជម្រកដែលសមតាមការគិតមួយនេះ។ មានការលើកឡើងបន្តថា តាមការសន្និដ្ឋាន វីរៈសិទ្ធ នឹងស្ទុះឡើងជាងមុនជាមិនខាន ពេលទៅដល់រាម ព្រោះថានឹងបានចាប់ដៃជាមួយតារាចម្រៀងជើងខ្លាំង មាស សុខសោភា ហើយទឹមដមសំឡេងតារាទាំង២ ស៊ីគ្នា ហើយកន្លងមកពួកគេក៏ធ្លាប់ច្រៀងឆ្លងឆ្លើយគ្នាតាមបណ្ដាកម្មវិធីមង្គលការមួយចំនួនផងដែរ។
កាលដួង វីរៈសិទ្ធ ច្រៀងនៅហង្សមាស អ្នកចម្រៀងដែលចេះធ្វើភ្លេង និងនិពន្ធចម្រៀងរូបនេះ ពិតជាបានត្រឹមតែធ្វើជាតួរងមែន ព្រោះថា កាលនោះព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងឱក សុគន្ធកញ្ញា គឺជាតួឯក។ ពេលនេះពិតជា អត់ខ្វល់ការ រង់ចាំតួឯកទៀត ហើយព្រោះបានដល់ពេលវេលាមួយដែល ដួង វីរៈសិទ្ឋិញញឹមយកជ័យហើយ។