ឃើញល្អូកល្អឺនចាក់ទឹកមិនលិចជាមួយគូស្នេហ៍សុខៗ ស្រាប់តែ អេដ វីន បង្ហោះសារបែបនេះ

0

តារាសម្តែងរាងមាំ សង្ហា លោកអេដ វីន បានត្រូវដឹងថា បង្កើតផ្លូវស្នេហាជាមួយ អតីតភរិយា ផលិតកម្មអិលឌី។ ពួកគេរមែង បង្ហាញនូវភាពផ្អែមល្ហែម ដាក់គ្នាទៅវិញទៅមក ។ អ្នកដែលបានឃើញហេតុការណ៍ លួចសរសើរថា នឹងដឹកដៃគ្នាឆ្លងដល់ចំណងភាពរឹងមាំ។
មិនទាន់បានប៉ុន្មានផង អេដ វីន និង សង្សារបណ្តូលចិត្ត ដែលស្រឡាញ់គ្នាដូចស្ករ យ៉ាងផ្អែមបែរជា លែងទទួលស្គាល់គ្នាហើយ បានបោះពាក្យ នៅលើបណ្តាញសង្គម អោយមហាជនបានស្គាល់ និងជួយដឹងឭ។ អេដ វីន សរសេរថា « រឿងរ៉ាវ ស្នេហា ឆាកជីវិតមនុស្ស គ្មានអ្នកណាម្នាក់អាចដឹងមុននោះទេ ថ្ងៃនេះជួប ថ្ងៃស្អែកបែកគ្មានអ្នកណាអាចដឹងមុនឡេីយក្រៅពីខ្លួនយេីង ។ សម្រាប់ខ្ញុំពេលនេះដូចអ្វីដែលខ្ញុំនិយាយខាងលេីអញ្ចឹង ចាប់ពីពេលនេះ តទៅ ខ្ញុំហេីយនឹងគាត់លេងត្រូវជាអ្វីនឹងគ្នាទៀតហេីយ កុំឆ្ងល់ថាមកពីអ្វី #ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង »៕
មិនដឹងថា មានកត្តាដើមចម បែបណា បានជាទៅបែបនេះ ហើយមិនដឹងថា អ្នកណាខុសឬត្រូវឡើយ។ ម្នាក់ៗបានតែហួសចិត្ត ហើយមិននឹកថា មួយប្រាវសាងភាពផ្អែមល្ហែមបែរជាបាក់បែក។ ឬមួយម្នាក់ៗខឹងមួយពេល ហើយដោះស្រាយវិញបាន។ ឯ អ្នកនាងបញ្ចកា ជាគូស្នេហ៍ គ្រាន់តែបង្ហោះថា ដោះលែងគេទៅ។ បើនិយាយពីភាពរកាំរកូស បានកើតឡើងតាំងពីដើមឆ្នាំ២០២០ ម្តង។ ប៉ុន្តែក្រោមការសម្រួលគ្នាក៏ត្រឡប់មកធម្មតាវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here