សឿ សុធារ៉ា ពូកែថែរាង និងមុខមាត់នៅតែស្រស់ស្អាត ខណៈសិល្បៈមានតម្រុយលេចធ្លោម្ដងទៀត

0

តារាសម្តែងធ្លាប់មានឈ្មោះល្បីល្បាញ សឿ សុធារ៉ា ដែលងាកមកកាន់តួនាទីជាតួកុនវិញ ឃើញថាមានការមមាញឹកម្តងទៀតហើយ។ អ្នកនាងក្រៅពីបានថតសម្តែងភាពយន្តភាគ ក៏ទទួលឱកាសចូលរួមតាមកម្មវិធីស្ថានីយ៍ទូរទស្សន៍នានា ជាតារាកិត្តិយសហើយប្រិយមិត្តសុទ្ឋមើលឃើញស្អាតដដែល។

បើទោះបីជាពេលនេះ សឿ សុធារ៉ា មានកូនធំៗ អស់ហើយតែក្បួនរក្សារូបសម្បត្តិ របស់អ្នកនាងឃើញថា ទទួលបានការលើកឡើងថាពូកែថែរាង មុខមាត់មិនសូវជាខុសគ្នាកាលពីនៅក្មេងប៉ុន្មានឡើយ។ ១០ឆ្នាំជាងមកហើយ ដែលសឿ សុធារ៉ានៅតែភ្ជាប់ខ្លួន ជាមួយតួនាទីជាម្តាយខកខានដំណើរ ឆ្ពោះទៅរកឱកាសជាតារាធ្លាប់ចាំងចែង។នាងធ្លាប់ព្រលយពាក្យ ញឹកញយថា បើពេលវេលា មានភាពសមស្របណាមួយមកដល់ នាងនឹងប្រឡូកឡើងវិញបេះដូងនាងមិនអាចចោលសិល្បៈបានទេ។
អ្នកគាំទ្រ របស់អ្នកនាង សឿ សុធារ៉ា កំពុងតែរង់ចាំតាមដានមើលស្នាដៃថ្មី ដែលអ្នកនាងសម្តែងថា តើមានការទាក់ទាញដល់កម្រិតណាខ្លះ។ យ៉ាងណាឆ្លងកាត់លើបទពិសោធន៍ ធ្លាប់ហែលឆ្លងរាប់ឆ្នាំកាលពីនៅក្មេងគេ នៅតែជឿថា សុធារ៉ាគ្មានអ្វីដែលសម្តែងមិនល្អឡើយ។


LEAVE A REPLY

Please enter your comment!
Please enter your name here