មិនឱ្យចាញ់អ្នកម្ដាយ កូនស្រីលោក រ៉ាយុទ្ធ មិនត្រឹមតែមានមុខមាត់គួរឱ្យស្រឡាញ់ សូម្បីតែឈ្មោះក៏ពីរោះបែបឃ្យូតៗដែរ

0

យោងតាមការបង្ហោះរបស់ រ៉ាយុទ្ធ ដែលជាម្ចាស់ហាង Rayuth Fashion និង ការបង្ហោះរបស់ថៅកែស្រី ម្ចាស់ប្រេន HK7 ដែលជាប្ដីប្រពន្ធគ្នា បានបង្ហោះអោយដឹងពីពិធីខួបកំណើតកូនស្រីទី២របស់អ្នកទាំងពីរ ជាលក្ខណៈគ្រួសារមួយនៅឆ្នេរសមុទ្រ។ នៅក្នុងការបង្ហោះនោះ គេចាប់អារម្មណ៍ជាងគេ គឺកូនស្រីរបស់លោកដែលជាម្ចាស់ខួប មិនត្រឹមតែខ្យូតគួរអោយស្រលាញ់ប៉ុណ្ណោះទេ សូម្បីតែឈ្មោះក៏ពីរោះយ៉ាងទាក់ត្រចៀកផងដែរ។

លោក រ៉ាយុទ្ធ បានសរសេរអមដោយរូបភាពជាច្រើនថា«រីករាយថ្ងៃខួបកំនេីតកូនស្រីពេជ្រសំណប់ចិត្ត ❤️គង់ បរមីអែមលី អាយុ៥ឆ្នាំ. ❤️ជូនពរកូនសំណាងល្អពេញ១ជីវិត សុខភាពល្អ អាយុវែង ឆ្លាត មានគុណធម៏ ស្រលាញ់គ្រួសារបងប្អូន សាច់ញាតិ មិត្តភក្ភ័ និងមនុស្សល្អៗជុំវិញខ្លួន.
អរគុណដល់គ្រួសារបងប្អូនទាំងអស់ដែលបានចូលរួម❤️»។ ឈ្មោះផ្លូវការរបស់កូនស្រីលោក និង ភរិយា មានមនុស្សមិនតិចទេ លាន់មាត់សរសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here