ពោរពេញដោយសុភមង្គលណាស់ ចំណងស្នេហ៍លោកជំទាវ មួយឡេង និង មន្ត្រីផ្កាយ២

0

ដ្បិតថាមានកូន3នាក់ឡើងកំលោះក្រមុំទៅហើយ តែគេកត់សម្គាល់ថា ចំណងស្នេហ៍របស់លោកជំទាវ ស្រឿន វ៉ាន់នី ឬ លោកជំទាវ មួយឡេង និង ស្វាមីមន្ត្រីផ្កាយ២ លោក ប៊ន សំអាត កាន់តែពោរពេញដោយភាពផ្អែមល្ហែម និង រ៉ូមេទិកគួរអោយសរសើរ។ អ្នកទាំងពីរមិនត្រឹមតែត្រូវបានគេកត់សម្គាល់យកចិត្តទុកដាក់នឹងគ្នានៅខាងក្រៅ រាល់ពេលបង្ហាណសកម្មភាពទៅណាមកណាជាមួយគ្នាប៉ុណ្ណោះទេ សូម្បីតែនៅក្នុងសង្គមហ្វេសប៊ុក ក៏តែងតែបង្ហាញពីភាពរឹងមាំនៃចំណងស្នេហ៍ មិនចាញ់គូស្នេហ៍ក្មេងៗប៉ុន្មានដែរ។ លោកជំទាវ ដែលត្រូវបានគេស្គាល់ថា គឺជាអគ្គនាយិកាក្រុមហ៊ុនមួយឡេងរូបនេះ តែងតែបណ្ដើរស្វាមីទៅថតរូបទុកជាអនុស្សាវរីយ៍ ដោយរូបថតជាលក្ខណៈគ្រួសារដែលថតនៅក្នុងហាងថតរូបមួយចំនួន តែងតែត្រូវបានដាក់បង្ហោះជារឿយ។

នៅលើបណ្ដាញសង្គមដដែល លោកជំទាវ និង ស្វាមីក៏តែងតែបង្ហាញអោយឃើញពីសកម្មភាពរួមគ្នា ដោយថតកៀកកើយ និង បង្ហាញនូវស្នាមញញឹមរួមគ្នាជាប្រចាំ បញ្ជាក់ថាអ្នកទាំងពីរកាន់តែមានវ័យច្រើន កាន់តែចាស់ចិត្តគំនិត និង កាន់តែស្រលាញ់ចេះថែទាំគ្នា។ កាលពីថ្ងៃទី១៤ កុម្ភៈ ដែលជាទិវារនៃក្ដីស្រលាញ់នាពេលថ្មីៗ អ្នកទាំងពីរក៏ពពាក់អារម្មណ៍គ្នាទៅវិញទៅមក ដោយកាដូបាច់ផ្កា និង រំលឹកពីអនុស្សាវរីយ៍ ដែលធ្វើអោយស្នេហាក្មេងៗមួយចំនួនសុំខ្មាស់នោះផង។ ចេញទៅណាម្ដងៗ ក៌ច្រើនតែពាក់អាវជាទម្រង់គូស្នេហ៍ ដែលបង្ហាញកាន់តែច្បាស់ពីការអោយតម្លៃនៃការចងរឹតផ្លូវចិត្ត បើទោះជាចំណងស្នេហ៍នេះ មិនមែនទើបតែថ្មីថ្មោងនោះផងដែរ។

លោកជំទាវមួយឡេង មិនត្រឹមតែជាអគ្គនាយិកាក្រុមហ៊ុន មួយឡេងប៊ីយូធី ប៉ុណ្ណោះទេ លោកជំទាវក៏មានហាងពេជ្រ និងគ្រឿងមាស និង តែងប្រើឡាយលក់ជាប្រចាំផងដែរ ទើបកាន់តែហ្វេនច្រើនស្គាល់លោកជំទាវ ព្រោះតែមុខរបរអនឡាញនេះ៕