ចេញ MV ផ្លូវការហើយ ស្នាដៃទ២របស់តារាចម្រៀង នឿន នាគស៊ីណាត្រា និង កញ្ញា កូកូ

0

បន្ទាប់ពីផ្ទុះការគាំទ្រក្នុងបទ”សង្សារកំដរខ្ញុំ” នៅក្នុងពេលនេះស្នាដៃទី២ដែលជាការបកស្រាយរួមគ្នារបស់តារាចម្រៀង លោក នឿន នាគស៊ីណាត្រា និង កញ្ញា កូកូ ត្រូវបានដាក់បង្ហោះជាថ្មីទៀត។ MV ដែលមានចំណងជើងថា”ចង់បានគេធ្វើសង្សារខ្ញុំ”នេះ គ្រាន់តែដាក់បង្ហោះភ្លាម ក៏ទទួលបានការគាំទ្រខ្លាំងភ្លាម ខណៈដែលបទចម្រៀងនេះ ក៏ចូលរួមសម្ដែងសុទ្ធតែតារាល្បីៗ និងមានរូបសម្រស់ទាក់ទាញ។

យោងតាមបញ្ជាក់ ក្នុងបទ”ចង់បានគេធ្វើសង្សារខ្ញុំ” នេះ មិនគ្រាន់តែជាការបកស្រាយរបស់លោក នឿន នាគស៊ីណាត្រា និងដៃគូចម្រៀង គឺកញ្ញា កូកូ ប៉ុណ្ណោះទេ តែបទនេះក៏ជាស្នាដៃនិពន្ធទាំងប៉ារ៉ូល និង មេឡូឌី របស់លោកផងដែរ។ លោក នឿន នាគស៊ីណាត្រា បញ្ជាក់ថា នេះគឺជាស្នាដៃទី២ដែលលោកធ្វើឡើងជាមួយដៃគូចម្រៀង។ អ្វីដែលគួរកត់សម្គាល់គឺក្នុងបទចម្រៀងនេះ ចូលរួមសម្ដែងសុទ្ធតែតារាស្អាតៗ និង ល្បី ដូចជាលោក ឆាយ៉ា ឆានុន កញ្ញា ដេត ស្រីនាថ Miss Grand Cambodia 2019 និង freshies boy ចំណាត់ថ្នាក់លេខ១ ជំនាន់ទី១៨ លោក រឿង រ័ត្ន។ MV នេះក៏ជាការជ្រោមជ្រែងផលិតទាំងស្រុង ដោយក្រុមហ៊ុន IFX Cambodia ផងដែរ។

គួរបញ្ជាក់ផងដែរថា លោក នឿន នាគស៊ីណាត្រា មិនគ្រាន់តែជាតារាចម្រៀងយុវវ័យប៉ុណ្ណោះទេ លោកក៏ធ្លាប់ត្រូវបានជ្រើសជាតារាតំណាងជាតិ ទៅកាន់ឆាកអន្តរជាតិ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ2019 ដែលមានជាង៣០ប្រទេសចូលរួមផងដែរ។ ក្រៅពីមានទឹកដមសំលេងល្អ លោកក៏មានសមត្ថភាពផលិតOriginal Song ផ្ទាល់ខ្លួន ដែលជួយអោយលោកនៅតែលេចធ្លោនៅក្នុងវិស័យចម្រៀងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here