ស្ងាត់ៗ K01 និង ភរិយា ត្រៀមបង្អួតវីឡាដ៏ស្កឹមស្កៃ តម្លៃវិញឡើងកប់

0

ចាត់ទុកថាគឺជាជោគជ័យថ្មី ថែមមួយកម្រិតទៀត ដែលអគ្គនាយកក្រុមហ៊ុន លោក K01 និង ភរិយា បានបង្ហោះអោយដឹងពីគម្រោងទើបនឹងទិញវីឡាទោលថ្មីមួយទៀត ដែលមានតម្លៃរហូតដល់៥០ម៉ឺនដុល្លារ។ លោក និង ភរិយា បានបង្ហាញនូវស្នាមញញឹមមិនតិចទេ ក្រោយពេលទិញគម្រោងវីឡាថ្មីនេះ ខណៈដែលលោកក៏បានបង្ហោះថា ក្រោយគម្រោងទាំងមូលសាងសង់រួច គឺនឹងស្គាល់ការរស់នៅក្នុងផ្ទះវីឡាទោលដែលធ្លាប់ស្រម៉ៃហើយ បន្ថែមពីលើផ្ទះដែលមានស្រាប់ ដែលគ្រាន់តែជាប្រភេទផ្ទះល្វែង។ ការប្រកាសរបស់លោកក៏ធ្វើអោយមានការស្ងើចសរសើរចំពោះលោក និង ភរិយាផងដែរ ដែលឡើងយីអ៊ុនក្រឺតៗ បន្ទាប់ពីបានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុននាំចូលទឹកអប់មកពីបារាំង និង ហូឡង់បែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here