សុគន្ឋ និសា ទម្លាយមូលហេតុដែលខ្លួនលែងទទួលបានតំណែងជាគណៈកម្មការក្នុងកម្មវិធីរបស់ទូរទស្សន៍ហង្សមាស

0

សុគន្ឋ និសា ធ្លាប់ធ្វើជា មេប្រយោគដាក់ពិន្ទុ អោយការប្រឡងចម្រៀង «The voice Kids Cambodia » កាលពីកន្លងទៅ។ ប៉ុន្តែ មានតែម្តងគត់ដែលនិសា កាន់កាប់ហើយកម្មវិធិផ្សេង ក៏ត្រូវរំសាយ ហើយគេ មិនបានបញ្ចូលតារាស្រីជើងខ្លាំងម្នាក់នេះ ចូលមករួមការងារ។
មួយរយៈនេះមានការកត់សម្គាល់ដែរថា នៅដើមឆ្នាំ២០២១នេះ អាជីពចម្រៀងរបស់សុគន្ធ និសា ហាក់នៅទ្រឹង​ដោយនាងផ្ដោតទៅលើការពង្រឹងរកស៊ីលក់គុយទាវខ្ចប់ និងសម្រេចចិត្តសផ្អាកការថតសម្ដែងភាពយន្ដថ្មីផងដែរ។ អ្នកនាងនៅតែទុកឱកាសចេញ ច្រៀងតាមឆាកចម្រៀងដែល មើលទៅមិនអាចចោលបានជាការងារមួយភ្លែតៗ មិនយូរ។
ទោះជាយ៉ាងណា ក្នុងជំនួបកន្លងមក សុគន្ធ និសា ធ្លាប់និយាយថា នាងមិនមែនត្រូវបានហង្សមាស ដកចេញពីការធ្វើគ្រូបង្វឹកកម្មវិធី “The Voice Kids Cambodia” នោះទេ គឺនាងសុំឈប់ដោយខ្លួនឯង។ ប៉ុន្តែនាងទទួលស្គាល់ថា ការចាកចេញនោះ គឺពិតជាធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់នាងខ្លះមែន ដោយសារតែអ្នកខ្លះយល់ថា នាងធ្វើកិច្ចការនោះមិនកើត តែតាមពិត នាងឈប់ គឺព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់។ ឯការប្រឡងចម្រៀង កម្មវិធីថ្មីរិត ក៏អត់ដឹងថា មេៗគេជ្រើសរើសអ្នកណាដែរ ។ ឯអ្នកដែលបានជួបបេសកម្មមួយនេះ សុទ្ឋតែមិត្តរួមទ្រនំ ហើយក៏សប្បាយចិត្ត និងមិនមានអ្វីត្រូវ តូចចិត្តនោះទេធម្មតាតើ។

LEAVE A REPLY

Please enter your comment!
Please enter your name here