វ័យកាន់តែជ្រេតែសម្រស់ ឈួន សុវណ្ណឆៃ កាន់តែលេចត្រដែតមិនចាញ់ក្មេងៗក្នុងសិល្បៈជំនាន់ក្រោយ

0

តារាចម្រៀង ឈួន សុវណ្ណឆៃ ត្រូវបានគេមើលឃើញថា សំណាងមិនចាញ តារាមួយចំនួនទៀតឡើយ ដោយសារតែសភាពហុឺហារក្នុងជីវិតឯកជននៅតែទទួលបាន ភាពត្រដែត។ បើគយគន់ អំពីសម្រស់វិញ ឃើញថា ក៍ទទួល បានភាពស្រស់បំព្រងគួរអោយ ទាក់ចិត្តជាទីបំផុត។

ឈួន សុវណ្ណឆៃ នូវតែភ្ជាប់ខ្លួនជាមួយជីវិតសិល្បៈ ខណៈគេក៏ដឹងថា អ្នកនាងពិតជាឆ្លងដល់កម្រិតជីវភាពត្រដែត ត្រដឹម សឹងថា មិនពឹងអាស្រ័យលើសិល្បៈ ក៏រស់ស្រួល។ អ្នកនាង នៅតែបង្ហាញទឹកចិត្ត បម្រើសិល្បៈ អាឡោះអាល័យ មិនអាចចោលឆ្ងាយបានទីដែលតស៊ូ។ ម្ល៉ោះហើយស្ថិតក្នុង កម្រិតជីវភាពត្រដែត អ្នកនាងរមែង បង្ហាញការចំណាយ ថវិកាផ្ទាល់ខ្លួនដើម្បីបង្កើតឱកាសថតបទចម្រៀងថ្មីៗ ក្នុងន័យបម្រើអារម្មណ៍ប្រិយមិត្ត។

បើក្រឡេកមើលទៅលើ សម្រស់វិញឃើញថា អ្នកនាងមានកូនដល់ទៅ៣ នាក់មែនតែពូកែថែសាច់ ថែខ្លួននូវតែស្រស់ផូរផង់គួរ អោយទាក់ទាញ។ឯគ្រប់ពេលចេញទៅណា មកណាវិញក៏លេងខ្លួន មិនអោយចាញ់គេឡើង ទាំងម៉ូដសម្លៀកបំពាក់ និងគ្រឿងអលង្កា លម្អកាយ ធ្វើអោយគេឯងនឹកសរសើរពីសំណាង។




LEAVE A REPLY

Please enter your comment!
Please enter your name here