ធៀបនឹងអតីតកាល នាយ ធុងប៉េត្រូ ប្រែខ្លួនពីមនុស្សដែលត្រូវគេមាក់ងាយ មកជាបុគ្គលល្បីក្នុងសិល្បៈ

0

ផ្ដើមចេញពីអ្នកលេងហ្វេសប៊ុក ដែលគេស្គាល់ដោយសារតែ Live លេងភ្ជាប់ជាមួយធុងប៉េត្រូ និង សម្ភារៈអេតចាយមួយចំនួន នៅក្នងពេលនេះ នាយ ធុងប៉េត្រូ បានប្រែក្លាយជាអ្នកសិល្បៈអាជីពតែមួយរយៈពេលខ្លី ដោយសារតែមានសមត្ថភាពសម្ដែង និង ភាពកំប្លុកកំប្លែងបានរស់រវើក។ ធ្លាប់តែត្រូវគេមាក់ងាយ និង ប្រមាថដោយភាសាផ្សេងៗ នៅក្នុងពេលនេះ លោកត្រូវគេកត់សម្គាល់ថា បានក្លាយជាបុគ្គលមានកិត្តិយសមួយរូប ដោយត្រូវអ្នកសិល្បៈល្បីៗស្រលាញ់រាប់អាននោះផង។ ជាក់ស្ដែងពិធីខួបកំណើតធំៗ២លើកកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា លោកកាន់តែទទួលបាននូវការស្រលាញ់រាប់អានពីអ្នកនៅក្នុងរង្វង់សិល្បៈ ស្របពេលដែលទីផ្សារសិល្បៈរបស់លោកក៏មានការឈានឡើង ខុសពីមុន។

តារាកំប្លែង នាយ ប៉េត្រូ បញ្ជាក់ថា លោកនៅតែហូរទឹកភ្នែក នៅពេលរំលឹកពីអតីតកាល ជាពិសេសមុនពេលម្ដាយរបស់លោកទទួលមរណភាព។ មុនប្រែក្លាយខ្លួនជាតារាដែលមានទីផ្សារសិល្បៈ និង មានការទទួលស្គាល់ ស្ទើរពាក់កណ្ដាលជីវិតរបស់លោកបានស្គាល់អស់ហើយនូវការមាក់ងាយ និង ការប្រមាថទាំងឡាយ តែលោកមិនបាក់ទឹកចិត្តទេ ហើយបណ្ដាលមកពីលោកប្រឹងជម្នះ និង ប្រឹងតស៊ូនេះហើយ ទើបលោកឈានឡើង។ បើទោះជាលោកមិនទាន់ជោគជ័យដូចការចង់បាន តែនេះក៏ជាផ្លែផ្កា បើធៀបនឹងអតីតកាលដែលគ្រាន់តែគេស្គាល់តាមហ្វេសប៊ុក និង មានតែការសើចយំនោះ។ លោកក៏នឹងពង្រឹងសមត្ថភាពទាំងសម្ដែង ពិធីករ និង កំប្លែង អោយអស់ពីសមត្ថភាពផងដែរ នៅក្នុងកាលៈទេសៈដែលមានទីផ្សារហក់ឡើងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here