ជម្ងឺរលាកសួត ឆក់យកអាយុជីវិតអ្នកសិល្បៈមួយរូបទៀតហើយក្នុងឆ្នាំ2021 នេះ

0

នៅដើមឆ្នាំ២០២១នេះ តារាសិល្បៈ២រូបហើយ បានទទួលមរណភាពដោយសារសុខភាព ខណៈដែលអ្នកទាំងពីរមើលទៅរឹងមាំ មិនសមអាយុខ្លី។ តារាចម្រៀង លោក ផល្លី ដៃគូចម្រៀងរបស់ អ្នកនាង មាស លក្ខិណា ត្រូវគាំងបេះដូងស្លាប់កាលពីចុងខែមករា ហើយនៅថ្ងៃទី៤ ដើមខែកុម្ភៈនេះ គឺតារាម្នាក់ទៀត ឈ្មោះ យិន សុខខេង ហៅ កែវ សុបញ្ញា បានទទួលមរណភាពក្នុងវ័យជាង៣០ឆ្នាំ ដោយសារតែជម្ងឺរលាកសួតធ្ងន់ធ្ងរ។
យោងតាមការបង្ហោះរបស់តារាសម្ដែង កញ្ញា អ៊ុក ដារ៉េត បានបង្ហោះ កាលពីយប់ថ្ងៃទី៤ កុម្ភៈ បន្ទាប់ពីលោកទទួលមរណភាពថា”នាងខ្ញុំពិតជាក្តុកក្តួលនិង មានការសោកស្តាយជាទីបំផុត ដែលត្រូវបាត់បង់សមាជិកក្រុមសំដែងដ៏ល្អម្នាក់ គាត់ឈ្មោះ កែវ សុបញ្ញា ជាតារាសម្តែងនិងចម្រៀង ដែលបានទទួលមរណៈភាពនៅថ្ងៃព្រហស្បតិ៍ទី០៤ខែកុម្ភៈនេះ វេលាម៉ោង២និង៤៧នាទីដោយជំងឺក្រពះពោះវៀនធ្ងន់ធ្ងរ និងរលាក់សួតឆ្លងដល់ថ្លើម។ សពត្រូវបានសាច់ញាតិតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅក្រុងបាវិតខេត្តស្វាយរៀង។ សូមបញ្ជាក់ផងដែរ ប្អូនបញ្ញាជាតារាសម្តែងដែលមានចរិតស្លូតបូត ទន់ភ្លន់ ចិត្តល្អ ចេះជួយយកអាសារមិត្តក្នុងក្រុម និងចេះជួយដល់ក្រុមខ្លាំងណាស់ រឿងដែលគាត់បានសម្តែងរួមមាន រឿង កុំរើសអើង មនុស្សត្រចៀកស ទាយាទម្ចាស់ខ្មោចនិងរឿងចុងក្រោយដែលកំពុងបានដាក់បញ្ចាំងគឺរឿង”ទឹកចិត្តម៉ែចុង” ។ សូមអោយវិញាណក្ខន្ធប្អូនបានទៅកាន់សុគតិភព និងសូមអោយស្ងប់សុខផងចុះ”។ ជាមួយនឹងដំណឹងនេះ បានធ្វើអោយអ្នកសិល្បៈច្រើនណាស់មានភាពក្ដុកក្ដួល ដោយសារតែលោកតែងតែបង្ហាញមុខចុះថតរឿងអោយ កញ្ញា អ៊ុក ដារ៉េត និងច្រៀង អកកាដង់ តាមរោងការស្រស់ៗនៅឡើយ ស្រាប់តែមានដំណឹងទទួលមរណភាពបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here