ថ្ងៃបើកសមម្ភោធកាត់ខ្សែបូរសាខាទី15របស់ក្រុមហ៊ុន K01 ផ្ដាច់ខណ្ឌពោធិ៍សែនជ័យ មានកិត្តិយសខ្ពង់ខ្ពស់ ដោយវត្តមានគណអធិបតី សុទ្ធសឹងតែជាឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល

0

កាលពីព្រឹកថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ សាខាទី១៥ ដែលសាខាចែកចាយទឹកអប់ផ្ដាច់ខណ្ឌធំមួយ ប្រចាំខណ្ឌពោធិសែនជ័យ របស់ក្រុមហ៊ុន K01 បានបើកសម្ពោធយ៉ាងអធឹកអធម នៅក្នុងបុរីពិភពថ្មីឈូកវ៉ា៣។ គណៈអធិបតី នៅក្នុងកម្មវិធីសុទ្ធតែជាឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដោយពិធីកាត់ខ្សែបូរនៅក្នុងសាខាមួយនេះ ក៏ចាត់ទុកថាមានគគ្រឹកគគ្រេងជាងគេ ក្នុងចំណោមសាខាទាំងអស់ ដែលបានបើកសម្ពោធរបស់ក្រុមហ៊ុន K01 ផងដែរ។

លោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារីកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និង ជាភរិយាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន គឺជាគណអធិបតីធំនៅក្នុងកម្មវិធី ដោយគណៈអធិបតីបន្តបន្ទាប់រួមមាន លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាប្រធានសហព័ន្ធកីឡារាំកម្ពុជា និង ជាប្រធានកិត្តិយសសមាគមតន្ត្រីជនពិការកម្ពុជា។ ឯកឧត្តម កុយ ស៊ីឌឿន អនុរដ្ឋលេខាក្រសួងព័ត៌មាន និង ជាប្រធានក្លិបសិល្បៈឌីភី។ លោក ហែម ដារិទ្ធិ អណអភិបាលខ័ណ្ឌពោធិសែនជ័យ។ លោក ឃឿន សុឡា ហៅ K01 អគ្គនាយកក្រុមហ៊ុន K01 និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងជានិពន្ធនាយកសារព័ត៌មានផ្ទះតារា។

អ្នកស្រី ស៊ាន់ មួយហុង ហៅ មួយមួយ ប្រធានសាខាទី15 ក្រុមហ៊ុន K01 ភរិយាស្ថាបនិកគ្រួសារតារាកម្ពុជា បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលពិធីបើកសម្ពោធសាខាទី១៥របស់អ្នកស្រី មានការចូលរួមជាគណៈអធិបតី ដោយលោកជំទាវ ម៉ៅ ម៉ាល័យ, លោកជំទាវ ញ៉ែម មរកត, ឯកឧត្តម កុយ ស៊ីឌឿន, លោក ហែម ដារិទ្ធិ, និង ភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកមានមុខមាត់។ អ្នកស្រីថា នេះជាសាខាផ្ដាច់ខណ្ឌធំមួយ ក្នុងនាមជាអ្នកផ្ដាច់ខណ្ឌលើផ្នែកទឹកអប់ ដែលអ្នកស្រី និង ស្វាមី បោះទុនបណ្ដាក់ទុនជាមួយនឹងក្រុមហ៊ុន K01។ អ្នកស្រីក៏នឹងបើកឱកាសអោយអ្នកគ្មានដើមទុន ហើយចង់បណ្ដាក់ទុនជាមួយផលិតផលទឹកអប់នេះ អាចយកផលិតផលពីសាខារបស់អ្នកស្រី យកទៅលក់ដោយមិនប្រើដើមទុនផងដែរ ដើម្បីរួមចំណែកជួយផ្នែកជីវភាពអ្នកច្សត់ខ្សោយ។ អ្នកស្រី ក៏ប្រកាសបញ្ចុះតម្លៃផលិតផលគ្រប់មុខលើផលិតផលទឹកអប់ និង ឈុតព្យាបាលសក់៥០ភាគរយ រហូតដល់ដំណាច់ខែកុម្ភៈផងដែរ ដើម្បីអបអរពិធីបើកសម្ពោធសាខាថ្មីរបស់អ្នកស្រី។ នៅក្នុងពិធីនោះ ក៏មានវត្តមាន ពិធីករ លោក ម៉ាដូណា លោក សាក់ ស៊ីឌី ជា MC, តារាសម្ដែង កញ្ញា រៀម ច័ន្ទបរមី, កញ្ញា ព្រីយ៉ា, កញ្ញា ព្រះអាទិត្យតូច, កញ្ញា ទេព មុន្នីរក្សា ដែលសុទ្ធតែជាតារាសិល្បៈ ធ្វើជាកាន់ខ្សែបូរបើកសម្ពោធផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here