បញ្ចប់វិវាទរវាងបវរកញ្ញា សេង រដ្ឋា និងកម្មវិធី Miss Grand Cambodia

0

នៅទីបំផុតវិវាទដ៏ចម្រូងចម្រាស់រវាង កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និង គណកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។ នេះប់យោងតាមការបង្ហោះជាផ្លូវការមុននេះ។

នៅលើផេក Miss Grand Cambodia បានសរសេរបង្ហោះកាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២១ថា”បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា”។ ការបញ្ជាក់ក្នុងការបង្ហោះនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងទាំងស្រុងនៅក្នុងឯកសារ។ ដោយឡែកនៅលើហ្វេសប៊ុក របស់ លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia 2020 ក៏បានបង្ហោះថា “ពេលវេលា​បានមកដល់ទី​បញ្ចប់​រវាង​ ក្រុមហ៊ុន Mohahang ​ និង​ Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ទេីបអាចដោះស្រាយ​។ សូម​អរគុណ​នូវ​ការយកចិត្តតាមដានទាំងអស់គ្នា​ ពេលនេះការពិតបានលាតត្រដាងហេីយ​ ខ្ញុំ​សូមអស់យោបល់ហេីយ​សង្ឃឹម​ ថា​អ្វី​ៗនឹងបានល្អប្រសេីរ​ យេីងជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយ​សន្តិវិធី​ ខ្ញុំ​បាទ​សូម​សុំទោសជា​សាធារណៈ​នូវពាក្យពេជ្រខុសឆ្គងកន្លងមក​ហេីយសូមសន្យាថា​កម្មវិធី​ Miss Grand Cambodia 2021 នឹង​រៀបចំ​អោយ​បានល្អជាងឆ្នាំ2020 អរគុណគ្រប់យ៉ាង​ដល់ក្រុមការងារ​នឹង​អ្នក​គាំទ្រ​ ដែល​បាន​ជួយលេីកទឹកចិត្តខ្ញុំកន្លងមក​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា​ពេញ​បេះដូង​។