ឌួង ហ្សូរីម៉ា បង្ហាញក្ដីសុខ ពេលបានចុះជួយក្មេងៗសហគមន៍

0

កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២១ ពិធីការិនីរាងតូចច្រឡឹង កញ្ញា ឌួង ហ្សូរីដា បានបង្ហាញពីក្ដីសុខនៅក្នុងផ្លូវចិត្តយ៉ាងខ្លាំង ពេលបានចុះជួបក្មេងៗនៅក្នងសហគមន៍មួយនៅខេត្តតាកែវ ជាមួយនឹងការបរិច្ចាគទឹកប្រាក់ចំនួន១ពាន់ដុល្លារ ដែលជាមូលនិធិមុទិតារបស់បងស្រី និង ក្នងក្រុមហ៊ុន យកទៅជួយផង។ នាង និង បងស្រី ក៏បង្ហាញសកម្មភាពស្និទ្ធិស្នាលជាមួយក្មេងៗទាំងនោះ ដោយមិនយកបញ្ហាកូវីត១៩ ធ្វើអោយក្មេងៗដែលចង់អោបនាង និង ស្និទ្ធិស្នាលជាមួយនាងខកចិត្តនោះផងដែរ។

ឌួង ហ្សូរីម៉ា បានអះអាងថា នាង និង បងស្រីតែងតែសន្សំប្រាក់ចំណេញ ពីការលក់ដូរផលិតផលរាល់ថ្ងៃយកមកជួយដល់សង្គមបែបនេះ ដោយថវិកា១ពាន់ដែលដុល្លារ ដែលទើបតែប្រគល់ជូននេះ គឺជាមូលនិធិមួយក្នុងចំណោមមូលនិធិជាច្រើន ដែលនាង និង បងស្រី បានជួយដល់សង្គម។ នាងថានេះជាក្ដីសុខរបស់ខ្លួន ដែលបានទៅជួបក្មេងៗ ហើយបានដឹងពីសុខទុក្ខរបស់ពួកគេ។ នាងក៏នឹងបន្តនូវសកម្មភាពបែបនេះ ក្នងពេលបន្តបន្ទាប់បែបនេះផងដែរ ដើម្បីដើម្បីតាមលំនាំបងស្រី ដែលតែងតែដឹកនាំប្អូនអោយសាងអំពើល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here