ក្រោយលេចឮដំណឹងដកហូតដំណែងបវរកញ្ញាលោក អុិន សុភិន ប្រកាសនឹងធ្វើសន្និសីទកាសែត

0

ចាប់តាំងពីបវរកញ្ញា Miss Grand Cambodia 2020 ចប់មកឃើញថា ស្រីស្អាតទាំងនោះ មានការបង្ហាញមុខមួយប្រាវ ប៉ុណ្ណោះនឹងស្ងប់ស្ងាត់ទៅវិញខណៈ មាននារីស្អាតនៃកម្មវិធីផ្សេងៗទៀតផុសឡើង។ យ៉ាងណាមិញ លោក អុិន សុភិន ជាអ្នកដែលគ្រប់គ្រង កម្មវិធីនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បី បកស្រាយជុំរឿងក្តៅនេះឆាប់ហើយ ប្រកាសទូទៅតាមរយៈសន្និសីទ សារព័ត៌មានជាច្រើនស្ថាប័ន។
នាបណ្តាញសង្គមដែលលោកអុិន សុភិន បានសរសេរបង្ហោះកាលពីរសៀល ថ្ងៃទី១៥ មករា២០២១មុននេះថា «អរគុណគ្រប់យ៉ាង​សំរាប់​ Fan​ ៗ​ Miss Grand Cambodia 2020 សំណួរ​ច្រើន​ណាស់​សម្រាប់​ថ្ងៃ​នេះ​ ហេតុ​អី​ស្ងាត់​ម៉េស​ Miss Grand Cambodia 2020? ខ្ញុំ​មិនចង់បកស្រាយខ្លាចអ្នកគាំទ្ររគាត់មិនសប្បាយចិត្តពេលដឹងការពិតត្រូវបានលាតត្រដាងជា​សារធារណ​ តែបេីមិនបកស្រាយទេគេ​ Comment ជេរ​យេីងសឹងផ្ទុះ​ទូរស័ព្ទ​ ចុះ​ពេល​ដឹងការពិតវិញតេីគាត់​Comment យ៉ាង​ម៉េច​វិញ​? ខ្ញុំ​មិន​ចង់​ល្បី​ទេ​រាល់ថ្ងៃ​ ហត់នឿយ​នឹងរឿង​សេដ្ឋកិច្ច​យ៉ាប់​យ៉ឺន​ផង​ សន្និសីទកាសែត​នឹងកេីតមានឡេីងឆាប់ៗនេះ​រងចាំ​តាមដានការពិតទាំងអស់គ្នា។»
Miss Grand Cambodia 2020 បានប្តូរទម្រង់ប្រឡង ដោយខាងផលិតកម្មមហាហង្សជាអ្នក ទិញសិទ្ឋបានពីប្រទេសជិតខាង។ ម្ល៉ោះហើយការប្រកួតកន្លងទៅនារដូលកាលទី១ ស្រីស្អាតឆ្លាតជាច្រើនមកដាក់ពាក្យ នឹងក្លាយជាការតាមដានខ្ពស់ពីសំណាក់មហាជន។ កម្មវិធីទទួលបានការគាំទ្រ និងសរសើរច្រើនទាំងជ័យលាភីទទួលបាន។ អ្នកគ្រងមកុដ កញ្ញាសេងរដ្ឋា ដ៍ផូរផង់ស្វាហាប់ មកពីកំពង់ធំ ។ ចាំមើលថាតើមានអ្វីកើតឡើងពីរឿងរ៉ាវបវរកញ្ញានៅ ប៉ែកខាងលោកអុិន សុភិន ហើយការបកស្រាយ នឹងផ្ទុះរឿងអ្វីខ្លះនាពេលនោះ។នៅតែកាលកំណត់ថ្ងៃ ហើយហ្វេនៗក៏មានការចង់ដឹងដែរ ថាមានរឿងអ្វីខ្លះ។

LEAVE A REPLY

Please enter your comment!
Please enter your name here