ពិតជាមានទឹកចិត្តណាស់ ឧកញ៉ា ឡេង ណាវ៉ាត្រា​ ឧបត្ថម្ភ​ ២៥០០០ដុល្លារ​ជូនគ្រួសារ​សព​ និង​អ្នករងរបួស ក្នុង​គ្រោះ​ថ្នាក់​លោតឆ័ត្រយោង

0

លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​ធ្វើ​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់​សុទ្ធ​ ២៥,០០០ដុល្លារ​ ដល់​គ្រួសារ​សព​លោក​ វរសេនីយ៍ត្រី លឹម សាយ និង​គ្រួសារ​រង​របួស​ ដែល​បាន​ធ្វើ​ខុស​លក្ខណ:​បច្ចេកទេស​ក្នុង​ការ​បញ្ជា​ឆត្រ​​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ​២០២១​នេះ​។
នៅ​ក្នុង​ទឹក​ប្រាក់​ ២៥,០០០ដុល្លារ​ខាង​លើ​នេះ​ លោក​ឧកញ៉ា​នឹង​ផ្ដល់​ជូន​គ្រួសារ​សព​ចំនួន​ ១៥,០០០ដុល្លារ​ និង​គ្រួសារ​អ្នក​រង​របួស​ចំនួន​ ១០,០០០ដុល្លារ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់​ក្រោម​(ដំបូលសន្តិភាព )គុណបំណាច់របស់កង​កម្លាំង​ដែលតែង​តែការពារប្រជាជន​យ៉ាងកក់ក្ដៅ​គ្រប់កាលៈ​ទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាព​របស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និង​ធនធាន​ដ៏​កម្រ​របស់​កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីម៉ឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃ​សព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។

លោកឧកញ៉ា សូមក្រុមគ្រួសារនៃសពទាក់ទងមក លោក ហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕