វ័យឡើងសែ តែម្ចាស់ហាងកាត់ដេរ បូរ៉ានិច្ច សម្បូរស្នេហ៍មិនធម្មតា

0

ដ្បិតតែជាមេម៉ាយកូន៣ តែអ្នកស្រី នូ វាសនា ហៅ បូរ៉ានិច្ច ប្រធានក្រុមបង្ហាញម៉ូដ BN ត្រូវគេកត់សម្គាល់ថាស្រស់សោភា និងពោរពេញដោយមន្តស្នេហ៍ មិនអន់ជាងនារីក្មេងៗនោះទេ។ វ័យឡើងសែក៏ពិតមែន តែអ្នកស្រីមើលទៅទាក់ទាញ និង ក្មេងជាងវ័យមិនណយឡើយ។ អ្នកនាងបានធ្វើអោយមានការភ្ញាក់ផ្អើលមិនតិចទេ នៅពេលទម្លាយអោយដឹងថា បុរសជាឧកញ៉ាម្នាក់ បានត្រលប់មកជ្រៀតជ្រែកក្នុងរឿងឯកជនជាថ្មី ដោយគ្រាន់តែអ្នកស្រីបង្ហោះវីដេអូមួយបង្ហាញពីអត្ថន័យមិនសូវសប្បាយចិត្ត។

អ្នកស្រី បូរ៉ានិច្ច និយាយថា គ្រាន់តែអ្នកស្រីចែកចាយបទចម្រៀងមួយបទ ដែលមានអត្ថន័យបង្ហាញពីការប្រេះឆាសោះ ស្រាប់តែឧកញ៉ាឆាតមកសួរនាំអ្នកស្រីថាតើអ្នកស្រីកំពុងតែឈ្លោះគ្នាជាមួយស្វាមីថ្មីមែនទេ និងបានបង្ហាញជំហរ សុំខ្លួនជំនួសនៅក្នងជីវិតរបស់អ្នកស្រីនោះផង ទើបអ្នកស្រី កើតអារម្មណ៍ហួសចិត្ត។ អ្នកស្រីថា បុរសម្នាក់នោះព្យាយាមជ្រៀតចូលនៅក្នុងជីវិតរបស់អ្នកស្រីតាំងពីអ្នកស្រីនៅជាពោះម៉ាយម្លេះ ដោយខលមកអន្ទងផង ឆាតមកអន្ទងផង ហើយអោយតែពេលអ្នកស្រីបដិសេធមិនទទួលសំណើរផ្សេងៗ គឺជិះឡាន Rol Roy យកមកសម្ញ៉ែងដល់មុខផ្ទះតែម្ដងដើម្បីអោយអ្នកស្រីទន់ចិត្ត។ អ្នកស្រីបន្តថា ដោយសារតែមិនចង់អោយឧកញ៉ានេះ បន្តរញ៉េរញ៉ៃនេះហើយ ទើបអ្នកស្រី សម្រេចយកយកប្ដី ហើយបើទោះជាបុរសដែលអ្នកស្រីហៅយ៉ាងស្ទាត់ថាប្ដីនេះ នៅមិនទាន់មានពិធីរៀបការតាមប្រពៃណីក្ដី តែជីវិតស្នេហាគឺទទួលស្គាល់គ្នាក្នុងនាមជាគូស្វាមីភរិយា ដោយមានគ្រួសារចាស់ទុំដឹងឮ និងអាចដឹកដៃគ្នាចុះសំបុត្រអេតាស៊ីវិលតែម្ដង ជំនួសអោយពិធីមង្គលការ។ អ្នកស្រីថា ខ្លួនកូន៣មែន តែក្នុងពេលម៉េម៉ាយគឺឧកញ៉ាម្នាក់ដែលអ្នកស្រីបានបង្ហើបនេះ ព្យាយាមអន្ទងលើសពីនារីក្រមុំមួយចំនួននោះផង តែមកពីអ្នកស្រីមិនយកលុយជាធំ និងតាំងចិត្តថា មិនជ្រើសបុរសដែលមានស្រីចោម មកធ្វើជាគូ ទើបអ្នកស្រីប្រឹងគេច ហើយគេចទាល់តែផុត។ អ្នកស្រីបានបង្ហោះសារឌឺដងក្រោយឧកញ៉ានោះចូលមកលែបខាយជាថ្មី ដោយអះអាងថា បទចម្រៀងដែលអ្នកស្រីបាន Share ហើយធ្វើអោយមានការយល់ច្រលំនោះ គឺដោយសារតែស្ដាប់ទៅពិរោះ មិនមែនជាសញ្ញានៃការចម្រូងចម្រាស់គ្នាជាមួយស្វាមីថ្មីឡើយ។ អ្នកស្រីក៏បង្ហាញពីភាពរឹងមាំនៃស្នេហារបស់ខ្លួនផងដែរ ដោយអះអាងថា មានតែបោះជំហានទៅមុខ មិនមានរឿងប្រេះឆាគ្នានោះឡើយ។ អ្នកស្រីបន្តថា បើចេះចង់បានបែបនេះ គឺយកតាំងពី ខ្លួននៅមេម៉ាយ និងពេលឧកញ៉ាម្នាក់នោះតាមខ្លាំងមកម្លេះ មិនអាចទៅមានប្ដីហើយ ហើយសុខចិត្តមានរឿងតិចតួច បែកប្ដីមកយកនោះឡើយ។ អ្នកស្រីបានបង្ហោះតបនឹងឧកញ៉ានោះកាលពីពេលថ្មីៗថា “យីសបើកភ្នែកឡើងមានអ្នកខលមកសួរ និច អូនមានរឿងអីជាមួយប្តីមែន ទើបផុសច្រៀងចំរៀងកំសត់ម្លេះ លែងប្តីមែន បើលែងប្តីប្រាប់បងផង។ មេចលោកឯងអ្នកសង្រោះមែន ចង់ប្រាប់លោកឯងថាបើខ្ញុំចង់យកលោកឯងខ្ញុំយកយូរហើយ ទោះថ្ងៃក្រោយទៅមានអីកើតឡើង ក៍ខ្ញុំមិនត្រូវការលោកឯងដែរចាំទុក ហើយកុំអាងខ្លួនជាឧកញ៉ាមានលុយវាល់លាន យកលុយមកទិញក្បាលខ្ញុំ ទិញខ្ញុំមិនបានទេឈប់តាមរំខានខ្ញុំទៀតទៅ មិនចង់សរសេរផុសបែបនេះទេ តែខ្ញុំចង់អោយកូនចៅលោកឯងឃើញហើយ តើលោកខ្មាស់ពួកគេទេ បើមិនឈប់ទង្វើតាមរំខានខ្ញុំទៀត ខ្ញុំមិនទុកមុខអោយលោកទៀតទេ ខ្ញុំនឹងផុសរូបលោកឯងលើហ្វេសប៊ុក ហើយនឹងសារដែលលោកឯងឆាតមករំខានខ្ញុំ”។

គួរបញ្ជាក់ផងដែរថា ក្រោយពីជួបស្នេហ៍ថ្មី អ្នកស្រី បូរ៉ានិច្ច ក្រៅពីតែងខ្លួនខ្យូតៗ ស្អាត មិនចាញ់នារីស៊ីវិល័យវ័យក្មេង?ឡើយ។ ថ្វីត្បិតតែអ្នកស្រីមិនបង្ហើបអោយដឹងនៅឡើយថា បុរសជាស្វាមីគឺជាអ្នកណា ប៉ុន្តែគេដឹងច្បាស់ថា លោកគឺជាពោះម៉ាយយូរឆ្នាំ ដែលប្រពន្ធ និង កូនសុទ្ធតែរស់នៅក្រៅប្រទេស។ បុរសម្នាក់នោះ ក៏ត្រូវគេស្គាល់ថា គឺជាម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ធំមួយ ដែលមួយគម្រោងម៉ៅការៗ សុទ្អតែបានខ្ទង់សែនខ្ទង់លានដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here