កំពង់ស្ពឺ:ថ្វីត្បិតតែបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែមិនទាន់មានភាពស្ងប់ស្ងាត់ឬផុតរលត់ដែលធ្វើឲ្យប ណ្ដាអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួនបានផ្អឹបគម្រោងបោះទុនធំៗខ្លះក៏ពិតមែប៉ុន្ដែបើចាប់អារម្មណ៍មកក្រុមហ៊ុន ដង្ខៅ ឯណេះវិញគឺកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១បានបើសម្ពោធដីឡូតិ៍សាខាទី៤ របស់ខ្លួន ដែលមានឈ្មោះថា ”គម្រោងដំណាក់ត្រាច” លើទំហំផ្ទៃដី១០ហិកតារនៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក គល់ តុលា អគ្គនាយកក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ឯ.ក បានលើ កឡើងថាបើទោះបីជាកូវីដ មិនទាន់ស្ងាត់មែនប៉ុន្ដែការលក់ដីឡូតិ៍របសើក្រុមហ៊ុនលោកគឺនៅតែមានសន្ទុះខ្លាំងនិងទទួលបានការគាំទ្រពីអតិថិជនច្រើនហើយលោកមើលឃើញថាទីតាំងថ្មីនេះកាន់តែមានផ្ទះប្រជាជននៅជុំវិញ ចំណែកនៅខាងក្រោយមានសន្ទះខ្លាំងថែមទៀតខណ:ទីតាំងនេះគឺមានផ្ទៃដី១២០ហិកតារ ជាគម្រោងសួនឧស្សាហកម្មរបស់ជនបរទេស ហេតុនេះហើយទើបលោកមិនបារម្ភចំ ពោះការបើកលក់នៅទីនេះទាំងដែលជំងឺកូវីដ-១៩ នៅមិនទាន់ស្ងាត់នៅឡើយ។
លោក គល់ តុលា បញ្ជាក់ទៀតថាទីតាំងទី៤របស់ដីឡូតិ៍ក្រុមហ៊ុនលោកនេះគឺមានផ្ទៃដីជាង១០ហិក តារ ដែលបែងចែកជាគ្រុបAមាន៥ហិកតារ សម្រាប់ពុះជាង២០០ឡូតិ៍ លក់ក្នុងតម្លៃ១ឡូតិ៍ ចាប់ពី៧៥០០ដុល្លារ ឡើងទៅ, ចំណែកគ្រុប B លោកគ្រោងសង់ផ្ទះល្វែងសម្រាបើលក់។លោកថានៅឆ្នាំ២០២ ១នេះដីឡូតិ៍នឹងមានសន្ទុះឡើងវិញហើយដែលគម្រោ ងថ្មីនេះលោកប្រើពេលតែ២ខែទេសម្រាប់លក់ឲ្យអស់ ព្រោះថាដីដែលលោកដាក់លក់នេះមានភ្ជាប់ប្រព័ន្ធទឹក, លូ និងភ្លើងសូឡា រួចជាស្រេចហើយទីតាំងនេះ លោកក៏មានគម្រោងសង់ផ្ទះលំហែនៅទីនេះដែរ ហើយពេលចេញជារូបរាងនោះ លោកជឿថា ដីនេះនឹងឡើង១ឡូតិ៍ ១៥០០០ដុល្លារជាមិនខាន។
បន្ថែមពីនេះលោក គល់ តុលា បានអះអាងដែរថា ការម្ពោធគម្រោងដំណាក់ត្រាច ចំថ្ងៃ៧មករានេះដីឡូតិ៍លោកក៏មានការប្រូម៉ូសិនពិសេសផងដែរ គឺអតិថិនជនកក់មុន៧០ភាគរយនៃតម្លៃដី១ឡូតិ៍នោះពួកគាត់ ទទួលបានម៉ូតូហុងដា ស៊េរីឆ្នាំ២០២១មួ យគ្រឿងដែលកាដូនេះមានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃសម្ពោធ។ក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ឯ.ក បានចែងជាដង្ខៅ Investment ដែលបង្កើតឡើងនៅឆ្នាំ២០២១ និងដង្ខៅគ្រុប ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងនោះមានសេវាកម្មអចលនទ្រព្យ, Investment, Jean និងលក់ថ្មជាដើម៕