ពិធីការិនី ហង្ស មាស ប៉ែន ស្រីពេជ្រ រៀបការថ្ងៃនេះ

0

ពិធីការិនី ប៉ែន ស្រីពេជ្រ ដែលកំពុងតែឡើង កូដខ្លាំង នៃតួនាទី បានសម្រេចចូលរោងការជាផ្លូវការ។ ពិធីរៀបការនេះ បានជ្រើសថ្ងៃទី៧ មករា និង៨ មករា ឆ្នាំ២០២១ ជ្រើសតាំងថ្ងៃពាលាជ័យ។ នេះជាសិល្បការិនី លេចធ្លោទី១ នៃឱកាសដើមឆ្នាំ ដែលបានវៃចេញកៅឆាយ ធ្វើអោយគេចាប់អារម្មណ៍។
ប៉ែន ស្រីពេជ្រ បានចូលរោងការហើយថ្ងៃ ៨ មករា ឆ្នាំ២០២១នេះ។ នាងបានសម្រេចចិត្ត ប្រគល់បេះដូង បរិសុទ្ឋ របស់នាងអោយទៅ បុរសរូបសង្ហាម្នាក់ ត្រូវជាស្វាមី ក្រោយពេលយល់ចិត្តគ្នាយ៉ាងសុីជម្រៅ។ អ្នកទាំង២ មិនអាចដំអក់ចាំពេលវេលាអូសយូរទៀតបានឡើយ ដោយយល់ថាសមល្មមដល់ ពេលសំពះផ្ទឹមក្រោមការជូនពរជ័យពីញាតិមិត្តបងប្អូន។ ក្នុងឈុត តាក់តែងជាកូន ក្រមុំ ប៉ែន ស្រីពេជ្រ ទទួលបានភាពទាក់ទាញ ដោយសារឈុតបុរាណ ប្រពៃណីជាតិ មានការរំលេចភាពស្រស់ស្អាត ហើយទាំងកូនកំលោះ ក៏សង្ហាផងនោះរិតតែទទួល បានការសរសើរពីមហាជនថា ប៉ែន ស្រីពេជ្រ បានស្វាមីស្របាលៗគ្នា ហើយស្រស់សង្ហារណាស់។
ប៉ែន ស្រីពេជ្រ ជាអតីត អ្នកខេត្តតាកែវ ហើយបានដូរទៅរស់នៅ ខេត្តព្រះវិហារ ជាមួយប៉ាម៉ាក់ ព្រោះឪពុកនាងជាទាហាននៅទីនោះ។ វ័យជំទង់ស្រីពេជ្រ ដើរលក់រូបថតលក្ខណៈទេសចរណ៍ ដល់ភ្ញៀវឡើងទៅប្រាសាទព្រះវិហារ។ វាសនារបស់នាង បានត្រដែត ក្លាយជាអ្នកសិល្បៈ ហើយក៏ក្លាយជាពិធីការិនីហង្សមាសលេចធ្លោចុងក្រោយនេះ ។ បើគិតអោយដល់ប៉ែន ស្រីពេជ្រ ក៏ចេះសម្តែងដ៍ពូកែឆាល់តែម្តងនៅ តួកាចឆ្នាស់ និងចេះច្រៀងយ៉ាងពិរោះទៀតផងគ្រាន់តែនាងស្រឡាញ់ ខាងពិធីករជាងគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here