ហាង Sophea Skincare សាខាទី4លេចរូបរាងទោះមិនទាន់រួចរាល់

0

កាលពីថ្ងៃទី 7 មករា ឆ្នាំ2021 មុននេះ លោកស្រី រៃ សោភា ដែលត្រូវបានគេស្គាល់ថាគឺជាម្ចា់គ្លីនិកថែរក្សាសម្ផស្ស Sophea Skincare និងត្រូវវបានគេឱ្យរហ័សនាមថាជា Pakboom ខ្មែរនោះ បានបើកដំណើរការសាខាទី4 នៅទល់មុខផ្សារសុវណ្ណា ជាផ្លូវការហើយបើទោះបីជាសាខាធំថ្មីនេះកំពុងតែរៀបចំដេគ័រមិនទាន់រួចរាល់នៅឡើយ។ លោកស្រីបញ្ជាក់ថា ទីតាំងថ្មីនេះនៅបន្តដេគ័រនិងបំពាក់ឧបករណ៍ច្រើនទៀតដោយមិនដឹងថាថ្ងៃណារួចរាល់ជាស្ថាបពរនោះទេ។

លោកស្រី រៃ សោភា បានបញ្ជាក់ឱ្យដឹងថាលោកស្រីសម្រេចជ្រើសយកថ្ងៃទី 7 ខែមករា ឆ្នាំ 2021 ធ្វើជាថ្ងៃសម្ភោធហាង ដោយសារតែនេះគឺជាពេលវេលាមួយដ៏ល្អ នៅអំឡុងដើមឆ្នាំ2021 នេះ។ យ៉ាងណាមិញលោកស្រីមិនបានធ្វើពិធីធំដុំនោះទេដោយគ្រាន់តែជួបជុំបុគ្គលិក និងក្រុមការងារគ្រប់សាខា ហើយបើកដំណើរការទទួលភ្ញៀវតែម្ដង។ នៅក្នុងថ្ងៃនោះគេឃើញមានភ្ញៀវមកទទួលសេវ៉ាកម្មតែម្ដង បើទោះបីជានៅក្នុងហាងទាំងមូលមិនទាន់បំពាក់នូវគ្រប់ប្រភេទម៉ាស៊ីន និងទទួលធ្វើនូវសេវ៉ាកម្មខ្លះ ព្រោះតែម៉ាស៊ីនដែលបាននាំចូលនៅមិនទាន់មកដល់។

លោកស្រីទម្លាយថា សាខានេះគ្រាន់តែបំពាក់ម៉ាស៊ីនផ្នែកសម្រស់ចំណាយប្រមាណអស់ 30 ម៉ឺនដុល្លាទៅហើយ ដោយមិនទាន់រាប់បញ្ចូលលើការកែរកុនហាងនោះផង។ នៅក្នុងថ្ងៃនោះលោកស្រីនិងក្រុមការងារដែលសុទ្ធតែជាអ្នកឯកទេសផ្នែកម្រស់ ក៏បានថតរូបសវ្បាយៗជុំគ្នា ជាច្រើនប្លង់មុនពេលបំបែកជួរគ្នាទៅកាន់សាខារៀងៗខ្លួន ដើម្បីបំពេញសេវ៉ាកម្មភ្ញៀវ។