ភរិយា តុង មុី ព្រមាន រ៉ូស ក្រោយ រ៉ូស បង្ហោះបង្ខូចឈ្មោះ គ្លីនីករបស់ស្វាមី

0

ក្រោយពីតារា Tik Tok រ៉ូស បង្ហោះជារឿយៗ ថា លោកគ្រូពេទ្យ តុងមុី និង គ្លីនីក តុងមុី បានយកច្រមុះរបស់ខ្លួនទៅលេងសើច និង ធ្វើអោយច្រមុះរបស់ខ្លួនខូចនោះ ពេលនេះ ភរិយារបស់លោកគ្រូពេទ្យ តុងមុី បានចេញសារមួយយ៉ាងវែងព្រមានអោយ រ៉ូស បញ្ឈប់។ អ្នកនាង ប្រកាសនឹងទម្លាយនូវរឿងរ៉ាវមួយចំនួនពីក្រោយការវាយប្រហាររបស់រ៉ូស ប្រសិនបើ រ៉ូស មិនធ្វើការកែតម្រូវនោះផង។

អ្នកនាង ស៊ឹម លក្ខិណា ភរិយា លោកតុងមុី បានសរសេរថា”AN Na Rose និយាយស្គាល់កំហុសហ៊ានប្រឈមមុខការពិតទេ ?កុំព្យាយាមលាបពណ៌បំផ្លាញខ្ញុំអី ព្រោះអ្នកជាមនុស្សតែម្នាក់គត់ដែលអ្នកនៅក្រោយបញ្ហាផ្ទៃក្នុងមុខរបររកសុីខ្ញុំ បំណងអ្នកឯងចង់បំផ្លាញខ្ញុំ ខ្ញុំទទួលស្គាល់ការពិតបើច្រមុះអ្នកឯងរលួយរឺ ដំបៅតែនេះគ្មានទេ.គ្រាន់តែតែអ្នកដើរផឹកសុីវាហើម ហើយទម្រង់ច្រមុះអ្នកខ្ញុំធ្វើដែលដូចអ្នកក្មង់តើគ្រាន់វានៅហើម មកពីអ្នកមិនតមតាមខ្ញុំ .ជាក់ស្តែងបើអ្នកមិនពេញចិត្តរឺទម្រង់ច្រមុះដែលអ្នកមិនពេញចិត្តអាចមកពិភាក្សា ដោះព្យាបាលដោះចេញបានតើ ព្រោះច្រមុះគ្មានបញ្ហាធ្ងន់ធ្ងរនោះទេ បើអ្នកមិនមកជួបខ្ញុំផងអោយខ្ញុំត្រូវដោះស្រាយរឿងច្រមុះអ្នកយ៉ាងដូចម្តេច .កុំព្យាយាមបង្កាច់បង្ខូចខ្ញុំទៅអ្នកឯង???ខ្ញុំមិនចង់មានបញ្ហាវែងឆ្ងាយជាងនេះទៀតទៅបញ្ចប់ទៅចេញសារជាVideoលាងកិត្តិយសប្តីខ្ញុំមកវិញផងថាច្រមុះអ្នកគ្មានបញ្ហាអ្វីទេ គ្រាន់វាហើមហើយមិនតមមិនមែនដោយសារបច្ចេកទេសខ្ញុំ
អាចសួរអ្នកមានបទពិសោធន៍ធ្វើច្រមុះអ្នកគេធ្លាប់គេដឹងថាច្រមុះអ្នកឯងគ្មានបញ្ហាធ្ងន់ធ្ងរឡើយ ហើមមិនស្រកមិនពេញចិត្តដោះចេញព្យាលវិញជាហើយ
?គ្មានពេទ្យទេវតាធានាថាស្អាតទេបើសុីមិនតមនោះទេ បើមានបញ្ហាគឺគេធានាព្យាបាលវិញ ប៉ុន្តែអ្មកឯងទេមិនមកពិភាក្សាហើយដើរហែកហួរផុសជាសាធារណះចឹងទេ
?ពិសេសអ្នកឯងមានពេលទៅដល់គ្លីនិកផ្សេងបាន
?អ្នកឯងធ្វើចឹងព្រោះអ្នកឯងជាអ្នកដឹងផ្ទៃក្នុងនៅពីក្រោយមុខរបររកសុីខ្ញុំ ព្រោះអ្នកឯងដឹងហើយថាមានដៃគូប្រកួតប្រជែងវាយប្រហាខ្ញុំដល់ថ្នាក់អោយក្រសួងចុះមកបិទកន្លែងរកសុីរបស់ខ្ញុំអ្នកឯងដដឹងហើយតើថាកន្លែងតូចតាចទេ .ហើយក៏ត្រូវគេចុះមកបិទដែរ
បច្ចុប្បន្នគ្លិនិកខ្ញុំកំពុងរត់ច្បាប់

?យកលេសថាខលមកមិនលើក បើខ្ញុំមិនទទួលខុសត្រូវលើអ្នកឯងមែន នាំគ្នាមកដល់មុខផ្ទះខ្ញុំទៅចាំមើលខ្ញុំធ្វើយ៉ាងមិច បើខ្ញុំមិនទទួលអ្នកថតVideo ផុសក្នុងTiktok FB ទៅអោយមហាជនឃើញភស្តុតាងផង ចាំថាខាងខ្ញុំធ្វើហើយគ្មានទំនួលខុសត្រូវ ក្រែងអ្នកឯងល្បីខ្លាំងណាស់អ្នកអាចធ្វើវាបានបើអ្មកស្អាតស្អំ
ខ្ញុំទុក្ខពេលអោយ3ថ្ងៃទៀតសម្រាប់ការណាត់ជួបនៅផ្ទះខ្ញុំជាមួយខ្ញុំជាភរិយាតុងមុី និង ក្រុមគ្រួសារខ្ញុំជាបន្ទាន់បើមិដូចច្នេះខ្ញុំខ្ញុំមិនទទួខុសលើច្រមុះអ្នកឯង និងទទួលចំពោះមុខច្បាប់ឡើយ???
បើមិនដូច្នោះខ្ញុំចាត់វិធានការពីបទអ្នកឯងបង្ខូចឈ្មោះគេ
មេត្តាកញ្ញRoseខលនិយាយជាមួយខ្ញុុំជាប្រពន្ធគាត់ផ្ទាល់បើមិនចង់មានបញ្ហាធំជាងនេះ
070688965″

LEAVE A REPLY

Please enter your comment!
Please enter your name here