ម៉េម៉ាយក្មេងខ្ចី អ្នកនាង ភិន សុដាលីស បានបង្ហាញសំណេរមួយឃ្លាពោរពេញដោយអត្ថន័យនិយាយទៅកាន់កូនស្រី ក្នុងពេលដែលគេដឹងថា កូនស្រីរបស់នាង គឺជាដំណក់ឈាមរបស់លោក ប៉ែន ចំរ៉ុង និង ជាក្មេងស្រីដែលមានតែនាងជាម្ដាយ ជាអ្នកមើលខុសត្រូវតែម្នាក់ឯង ដោយលោក ប៉ែន ចំរ៉ុង មិនមានទំនាក់ទំនងក្នុងនាមជាឪពុកនោះឡើយ។
អ្នកនាង បានសរសេរថា”កូនឈានទៅមុខ បេីកូនដួល កូនងេីបឡើង រួចដេីរទៅមុខទៀត។ ម៉ែនៅពីក្រោយ ចាំមេីលកូន ចាំជួយកូនជានិច្ច។ សូមកូនចាំថា ឧបសគ្គជាភ្ញៀវប្រចាំជីវិត កូនទៅណាក៏គេចមិនផុតដែរ កូនត្រូវរៀនទទួលដោះស្រាយវា ដោយស្មារតីស្វាហាប់ កុំខ្លាច កុំគេចពីវាអី …ត្រូវរស់នៅដោយសុខ មិនច្រណែនឈ្នានីស ទើបជីវិតមានន័យ ?❤️”។ សំណេររបស់អ្នកនាង បង្ហាញពីការទទួលខុសត្រូវ និង ផ្ដល់ភាពកក់ក្ដៅយ៉ាងខ្លាំងដល់កូនស្រី បើទោះជាកូនរបស់អ្នកនាង មិនទទួលបានការទទួលខុសត្រូវ និង ការថ្នាក់ថ្នមពី លោក ប៉ែន ចំរ៉ុង ជាឪពុក តាំងពីក្នុងពោះ មកទល់ពេលនេះ៕