ដើមឆ្នាំ2021 សូ ដានីតា សប្បាយចិត្តពពោះមុនរៀបការ មិនខ្វល់សម្ដីរិះគន់

0

ពិតជា មានការភ្ញាក់ផ្អើលតែម្តងដោយ សារតែសូដា នីតាខ្លួនឯងផ្ទាល់បាន សម្រេចបង្ហាញរឿងសំខាន់មួយគឺ អ្នកនាងមានផ្ទៃពោះកូនដំបូងបាត់។ កូននោះជាមួយលោកយុទ្ឋ ឋានៈ តារាសម្តែងរលកក្រោយហើយមានអាយុប្អូននាងប៉ុន្មានឆ្នាំ។ នេះជារឿងមួយថ្មីលើតារាដែលល្បីល្បាញ ហើយក៏ជាដំណឹងល្អដែលសូដា នីតារង់ចាំយូរមកហើយញគ្រប់រូបភាពទំរាំបាន ពេលនេះ។
មិនដឹងថា មានការយល់ឃើញបែបណានោះទេ នៅពេលដែលសូដា នីតា ស្រាប់តែប្រកាសពពោះ ទាំងមិនទាន់ដឹងថ្ងៃរៀបការក្រៅពីភ្ជាប់ពាក្យ។ទាំងអស់នេះជារឿងតាមក្រោយ សំខាន់នោះជា ជីវិតឯកជនដែលនាងជ្រើសរើស ហើយក៏បានធ្វើរូបភាពប្រពៃណីរួចហើយដែរ នោះការភ្ជាប់ពាក្យ មានញាតិដឹងឭ។មានន័យថា បុរសដែលសូដា នីតាជ្រើសរើស ពិតជាសំខាន់តាមការចង់បាន ទើបសម្រេចចិត្តពពោះតកូនចៅបែបនេះ។
យ៉ាងណា នៅលើហ្វេសបុករបស់ សូដា នីតា លើកឡើងថា «អរគុណបងៗ #អ្នកសារពត៍មាន គ្រាន់តែនាងខ្ញុំប្រកាសផ្អាកការងារ នាំគ្នាឆាតផង តេមកសួរផង ថាមានរឿងអីបានផ្អាកការងារសិល្បះមួយរយះ ?
នាងខ្ញុំសូមប្រកាស នឹង ជំរាបជូនជារួមតែម្តង គឺនាងខ្ញុំមានទង្ងន់(ពពោះ)ហើយ រង់ចាំឆ្លងទន្លេររួចរាស់ ទើបនាងខ្ញុំទទួលការងារសិល្បៈវិញ
សូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែព្រួយបារម្ភរ ជាពិសេសបងប្រុស យ៉ែម សំអូន នៅតែផ្តល់ការងារក្នុងក្រុម តន្រ្តីសម័យ យ៉ែម សំអូន ជានិច្ច តែនាងខ្ញុំផ្អាក១រយះសិន Samonn Yem
… #លុយសំខាន់តែសុខភាពកូនក្នុងផ្ទៃសំខាន់ជាង »៕