នៅទីបំផុតប៉ុស្តិ៍លេខ៥ ជម្រើសបានជើងឯកក្នុងរដូវកាលថ្មីរបស់ខ្លួនជាផ្លូវការហើយ ដោយកីឡាករ រិន ដេវីត មកពីក្លិបក្រសួងមហាផ្ទៃ គឺជាអ្នកលើកពាន និង ក្លាយជាម្ចាស់ជើងឯក។ ជ័យជម្នះនេះ គឺបន្ទាប់ពីផ្ដួលកីឡាករបង្គោលខៀវ យ៉ន ពិសី ដែលជាសិស្សរបស់លោក ឡុង សាលវ័ន្ត អោយចាញ់ដោយពិន្ទុ។ មួយគូនេះទម្រាំរកឃើញចាញ់ឈ្នះ ក៏ប្រើពេលតស៊ូរៀងខ្លួនយ៉ាងលំបាកផងដែរ។ នេះក៏ជាការប្រកួតនៅសង្វៀនព្រែកកំពិស នៅក្នងដំណាក់កាលកូវីត១៩បន្តបំភ័យ ដែលធ្វើអោយការប្រកួតត្រូវបិទទ្វារ៕