តារាសម្ដែងថ្មីរះថ្មី លោក ចន ពេជ្ររក្សា កាន់តែត្រដែតក្នុងសិល្បៈ

0
- Advertisement Banner -

មានឱកាសបានសម្ដែងក្នុងភាពយន្តអប់រំខ្លីៗ បានតែប៉ុន្មានរឿងប៉ុណ្ណោះ តែតារាសម្ដែងថ្មោងថ្មី លោក ចន ពេជ្ររក្សា ហាក់ទទួលបានការគាំទ្រខ្លាំង នៅក្នុងវិស័យសម្ដែង។ លោកត្រូវបានគេស្គាល់ថា គឺជាសមាជិកមួយរូបរបស់ក្លឹបបង្ហាត់សិល្បៈឡុងសុខហៀង នងទទួលបានការជ្រោមជ្រែងពីប្រធានក្លិបនេះ ទើបក្លាយជាតារាសម្ដែងលេចធ្លោតែមួយពព្រិចភ្នែក។

លោកចាប់ផ្ដើមទទួលការគាំទ្រខ្លាំង តាមរយៈការសម្ដែងនៅក្នុងភាពយន្តរឿងខ្លី ដែលបានដាក់បង្ហោះ ក្នុងផេក Usmile។ លោកគឺជាតារាសម្ដែង ដែលមានបងប្អូនពីនាក់ ដោយលោក ចន ពេជ្ររក្សា គឺជាកូនបងច្បងនៅក្នុងគ្រួសារ ដែលមានក្ដីស្រម៉ៃចង់ក្លាយជាតារាមួយរូបជាយូរមកហើយ។ ដូច្នះហើយទើបនៅតែគិតថាអ្វីដែលខ្លួនលេចធ្លោនៅក្នុងរឿងខ្លីនៅក្នុងពេលនេះ គឺជាអ្វីដែលលោកមិននឹកស្មានដល់។ សព្វថ្ងៃលោកគឺជានិស្សិតឆ្នាំទី2នៅសកលវិទ្យាយជាតិគ្រប់គ្រង ខណៈដែលក្ដីស្រម៉ៃបានក្លាយជាអ្នកសិល្បៈ គឺជាអ្វីដែលលោកចង់បាន។ លោកថាខ្លួនស្រឡាញ់សិល្បៈជាយូរមកហើយ ប៉ុន្តែមកពីមិនទាន់មានឱកាសទើបកន្លងមក បានត្រឹមតែគិត។

លោក ចន ពេជ្ររក្សា អះអាងថាបើទោះជាព្យាយាមយ៉ាងណា ក៏លោកនឹងពុះពារវិស័យសម្ដែងអោយអស់លទ្ធភាព ហើយលោកក៏មិនភ្លេចអរគុណដល់អ្នកជ្រោមជ្រែងគ្រប់ផ្នែក ដែលជួយអោយលោកអាចមានថ្ងៃនេះផងដែរ។ លោកក៏សូមអរគុណដល់បងប្អូនដែលតែងតែចូលចិត្តអាណិតស្រឡាញ់ និងគាំទ្ររូបលោក ជាពសេសគឺអរគុណដល់ក្រុមហ៊ុន Usmile ដែលជ្រើសរើសលោកអោយមកសម្ដែងដែលជួយអោយលោកបានក្លាយជាតារាម្នាក់។ លោកក៏បង្ហាញការកោតសរសើរចំពោះ លោកគ្រូឡុងសុខហៀង តារាចម្រៀងក្លាស៊ិក ដែលតែងតែបង្ហាត់បង្រៀនរូបលោក ធ្វើអោយលោកស្គាល់ពាក្យសិល្បៈ និង សម្រេចក្ដីស្រម៉ៃនៅក្នុងពេលនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here