តួកាចលោក ពិសិដ្ឋ រាជ បង្ហើរសំនៀង Cover មួយបទ ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង

0

អ្នកគាំទ្រភាពយន្តរឿង”ទេពធីតាផ្កាព្កុលមាស” ពិតជាស្គាល់តួអង្គលោក ពិសិដ្ឋ រាជ ឡងច្បាស់ ដោយសារតែលោកដើរតួជាមេទ័ពប្រចាំវាំង។ ដូច្នេះហើយទើបម្នាក់ៗលាន់មាត់ បន្ទាប់ពីធ្លាប់តែឃើញលោកសម្ដែងជាតួកាចៗ មាំៗ ស្រាប់តែលោកបង្ហោះចម្រៀងមួយបទ ក្រោមចំណងជើងថា “យប់នេះខ្ញុំចង់ញាំស្រា” គឺប្លែកត្រចៀកម្យ៉ាង ជាពិសេសនៅពេលដែលក្នុងបទនោះ មានរ៉េបអមផង។

ចម្រៀងមួយបទដែលលោកបង្ហោះឡើងនោះ គ្រាន់តែជាបទដែលលោក Cover ប៉ុណ្ណោះ តែលោក និង ក្រុមការងារបានធ្វើភ្លេងថ្មី និង មានច្រៀងរ៉េប ទើបធ្វើអោយបទដែលលោកបកស្រាយស្ដាប់ទៅពីរោះម្យ៉ាង បើទោះជាលោកមិនមែនជាអ្នកចម្រៀង។ លោក ពិសិដ្ឋ រាជ បានអះអាងថា ដ្បិតតែលោកគឺជាអ្នកសម្ដែង តែលោកក៏ចូលចិត្តច្រៀងផងដែរ ទើបលោកសម្រេចធ្វើបទ Cover ដើម្បីអោយអ្នកគាំទ្រប្លែកត្រចៀក។ នេះជាបទCover ដែលលោកគ្រាន់តែធ្វើលេងៗប៉ុណ្ណោះ ប៉ុន្តែបើមានការគាំទ្រ គឺលោកនឹងបន្តធ្វើទៀត ហើយអាចនឹងធ្វើបទ Original Song ផង ក្នុងពេលខាងមុខ។ អ្នកគាំទ្រមិនតិចទេ ដែលចាប់អារម្មណ៍នឹងស្ទីលច្រៀងរបស់លោក និងថា បើទោះជាលោកគ្រាន់តែជាតារាសម្ដែង ដែលភាគច្រើនគឺសម្ដែងជាតួមិនសូវល្អ ធ្វើអោយអ្នកទស្សនាលួចជេ តែនៅក្នុងបទចម្រៀងក៏មើលទៅទន់ភ្លន់ និង ដាក់អារម្មណ៍បានល្អ គួរអោយចង់ស្ដាប់ ។

គួរបញ្ជាក់ផងដែរថា លោក ពិសិដ្ឋ រាជ គឺជា តារាសម្ដែង និង ជាពិធីករមួយរូប។ លោកបានប្រឡូកនៅក្នុងអាជីពសិល្បៈតាំងពីក្នុងសម័យផលិតកម្មឆ្លងដែន និង រ៉ៃមាសតោមាស នៅមានសកម្មភាពមកម៉្លេះ។ លោកបានបាត់មុខមួយរយៈ ហើយក្រោយពេលជំនួញដីធ្លីរបស់លោកជោគជ័យ ទើបលោកទទួលការងារសិល្បៈជាថ្មី៕