អតីតបវរកញ្ញា miss grand Cambodia 2017 ខ្លឹម ស្រីគា បានបង្ហាញភាពព្រួយបារម្មណ៍ម្តងទៀតនៅពេលភាពបែកសាច់ធាតុរបស់នាងចាប់ផ្តើមឡើងវិញម្តងទៀត។ស្រីគា បានព្យាយាមរើបម្រាស់ ពេលដែលដឹងហើយខំតមអាហារសាច់ដែលនាងប្រយ័ត្នបំផុត។ហេតុផលកាលពីពេលកន្លងទៅ នាងឡើងគីឡូធាតុរហូតខាតការងារសិល្បៈ។
ខ្លឹម ស្រីគា បានប្រាប់ថាមួយរយៈនេះនាង ឡើងសាច់ជាងមុនម្តងទៀតហើយដោយសារតែអាយុ វ័យរបស់នាងឃើញថាមិនតមឬហាត់ប្រាណគឺឡើង សាច់ស្រឺតៗតែម្តង។ ស្រីស្អាតដែលធ្លាប់មានរាងល្វតល្វន់សិចសុីប្រុសៗបាក់ចោមរូបនេះលើកឡើងទៀតថា មុននាងអររីករាយណាស់នៅពេលដែល ការព្យាយាមហាត់ប្រាណរបស់នាងបានសម្រេច រាងមកស្លីមល្អវិញហើយការងារសិល្បៈ បុកចូល។ទើបតែមួយរយៈក្រោយពេលកូវីដ វាយប្រហារម្តងទៀតធ្វើអោយខកខានហាត់ កីឡានៅក្លិបព្រោះមិនអោយជុំគ្នា។យ៉ាងណានាងមិនអោយខូចរាង ជាថ្មីទៀតទេគឺនៅតែរកគន្លឹះវិធីធ្វើអោយត្រឡប់មករាងស្អាតវិញ។
ខ្លឹម ស្រីគា ធ្លាប់ធ្វើអោយគេចាប់អារម្មណ៍ច្រើនពេលចេញទៅប្រឡង លក្ខណៈអន្តរជាតិសម្រស់បវរកញ្ញា។នាងមានដងខ្លួនខ្ពស់ស្រឡូនអ្នកណាក៏សរសើរថាស្អាត។ពេលនោះហើយទីផ្សារការងារសិល្បៈរបស់នាងបានហើបជាខ្លាំង។នាងបានទាំងថតរឿងភាគ និងស្បត ព្រមទាំងបទចម្រៀខារ៉ាអូខេមួយចំនួន។បែបនេះទើបនាងមិនសូវសប្បាយចិត្តពេលនាងធាត់។