ថ្ងៃនេះជាថ្ងៃទី២៥ ធ្នូ ២០២០ដែលប្រជាជននៅប៉ែកអឺរ៉ុបហៅថាបុណ្យណូអែល។មានបណ្តាពលរដ្ឋជាច្រើន បង្ហាញទឹកចិត្តស្រឡាញ់រាប់អានគ្នាខ្លះនាំគ្រួសារដើរកម្សាន្តខ្លះទៀតទិញជា កាដូបង្ហាញទឹកចិត្តអោយគ្នា។យ៉ាងណាមិញគង់ សុជាតិនិង លោកជា វិបុលបានបង្ហាញឈុតសម្លៀកបំពាក់ក្រហមបរិយាកាសបុណ្យណូអែល យ៉ាងស្រស់ស្អាតរហូតមានការសរសើរ។
តាមរយៈការបង្ហាញនូវរូបភាពនេះ ច្បាស់ណាស់ថា ឆ្នាំនេះអ្នកនាងគង់ សុជាតិប្រាកដជាទទួលបាននូវ កាដូល្អៗមានតម្លៃពីសំណាក់លោកជា វិបុលដែលជាស្វាមី។ដោយសារតែមានការឆ្លងកាត់ រឿងរ៉ាវជាច្រើនហើយពេលនេះបានផុតទុក្ខព្រួយទើបតប ត្រឡប់មកវិញគឺការបង្ហាញនូវទឹកចិត្តស្រឡាញ់គ្នា។ក្រៅពីនេះឃើញថាក្រៅពីត្រូវរ៉ូវគ្នាឡើងវិញ ទាំងអ្នកនាងសុជាតិ និងលោកវិបុលឃើញថា ផ្អែមល្ហែមលើសដើមតែម្តង។
អ្នកនាងសុជាតិថា រឿងកាដូពីស្វាមីគឺចង់បានហើយអោយតែទឹកចិត្ត។ប៉ុន្តែគាត់ផ្តល់អោយយើងវិញអស់ហើយនូវអ្វីៗដែលគាត់មាន នោះជាក្តីស្រឡាញ់ដែលលើសពីកាដូ។គ្មានអ្វីដែលលើសលុប ជាងកាដូបេះដូងនោះទេ ហើយនេះជាអ្វីដែលអ្នកនាងជាប្រពន្ឋចង់បាន។យើងនិងខិតខំថែរក្សាចំណងស្នេហាមួយនេះ អោយបាននៅគង់វង្សបន្តទៀតព្រោះយើងតស៊ូណាស់ទម្រាំហែលបានពេលនេះ។