មើលសម្រស់អតីត Miss Cosmoworld2018 ក្នុងឈុតបុរាណ ពេលជិតសម្រាលកូន

0
- Advertisement Banner -

កាលពីពេលថ្មីនេះ អតីតបវរកញ្ញា Miss Cosmoworld ឆ្នាំ 2018 និងជាពិធីការនីប្រចាំប៉ុស្ត៍ទូរទស្សន៏ btv បាន ចែករំលែកនៅរូបភាពជាច្រើនសន្លឹក្នុងបណ្តាញសង្គម ហ្វេសបុករបស់ខ្លួន ជាមួយនឹងការគ្រងនៅឈុតសម័យបុរាណ រួមនឹងស្វាមីយ៉ាងស្រស់ស្អាតផងដែល ជាពិសេស ទៅទៀតនោះអ្នកនាង គីម អេណាកំពុងតែពរពោះកូនប្រុសដំបូងទៀតផង ។
សូមជម្រាប​ផងដែលថានេះគឺជាឈុត នាងធារាវត្ដីបុត្រីស្ដេចនាគ និង ឈុត ក្សត្រាភុជង្គនាគ ដែលច្នៃម៉ូតដោយ ដំណក់ពេជ្រសំអាងការ ។ ឈុតនាងនាគ រឺ ព្រះនាងធារាវត្តី ជាព្រះមហេសីរបស់ព្រះថោង ពីឆ្នាំ ២៦៧ មុន គ.ស. បើតាមរាជពង្សាវតារខ្មែរ។ ព្រះនាងគឺជាបុត្រីស្ដេចភុជង្គនាគ ដែលកាលណោះប្រទះជាមួយព្រះថោងនៅលើកោះគោកធ្លក។ ដូចអ្វីដែលទស្សនិកជនបានជ្រាបរួចមកហើយថា អ្នកនាងគីម អេណា គឺអតីតបវរកញ្ញា miss university កាលពីឆ្នាំ2016 ហើយរូបអ្នកនាងក៏បានដំណាងកម្ពុជាទៅចូលរួមប្រកួតនៅក្នុងប្រទេសម៉ាឡេសុី​ ក្នុងកម្មវិធី Miss Cosmoworld 2018 នៅក្នុងនោះអ្នកនាងមានភាពលិចធ្លោរខ្លាំង តាមរយៈការបង្ហាញសមត្ថភាពទេពកោសល្យ “របាំក្រម៉ា” ។ ការសម្ដែងរបាំក្រម៉ា
បន្ទាប់ពីមកពីក្រៅប្រទេសអ្នកនាងក៏បានក្លាយជាគ្រូបង្វឹក និងជាអ្នករៀបចំក្នុងកម្មវិធី Miss Yellow របស់វិទ្យាស្ថានវ៉ាន់ដា រដូវកាលទី១និងទី២ទៀតផង ។ ​ក្រៅពីអាជីពជាពិធីការនីអ្នកនាង កីមអែនណា​ ក៏ជាតារាម្តែង ភាពយន្តអប់រំខ្លីៗ រួមនឹងការថតស្ពតពាណិជ្ជកម្មជាច្រើនទៀត។
សូមបញ្ចាក់ផងដែលថា អ្នកនាងបានចូលប្រលូក្នុងវិស័យសិល្បះប្រមាណជា 5 ឆ្នាំ មកហើយ ហើយអ្នកនាង ក៏បានបញ​្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណេយ្យនៅវិទ្យាស្ថានវ៉ាន់ដារួចមកហេីយផងដែរ។
បន្ទាប់មកអ្នកនាងក៏សម្រចចិត្តចូលរោងការនៅថ្ងៃ ទី28ខែឧសភាឆ្នាំ2019ជាមួយអ្នកជំនួញថ្មីលោក មាស សុធឿន ដែលជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ Popular Travel&Tour ។ សូមជូនពរអោយអ្នកនាងមានសុភមង្គលក្នុងគ្រួសារ នឹងសុខភាពល្អទាំងម្តាយនឹងកូនផងដែល ។

LEAVE A REPLY

Please enter your comment!
Please enter your name here