បន្ទាប់ពីតស៊ូនៅក្នុងវិស័យចម្រៀងអស់ជាច្រើនឆ្នាំនៅក្នុងពេលនេះតារាចម្រៀងកញ្ញា ខេង សម្ផស្ស បានរកឃើញទ្រនំមួយច្បាស់លាស់ជាផ្លូវការហើយ ដោយនាងបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងផលិតកម្ម Zone ដែលជាផលិតកម្មមានការប្រកួតប្រជែងមួយ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺបទដំបូងរបស់នាងត្រូវបាននិពន្ធឡើងដោយម្ចាស់ផលិតកម្មគឺលោក អ៊ុច រ៉ាវុឌ្ឍ ដែលអ្នកសិល្បៈភាគច្រើនទទួលស្គាល់ពីស្នាដៃនោះផង។
បទចម្រៀងដែលមានចំណងជើងថា « អូនល្ងង់ » ទទួលបានការចាប់អារម្មណ៍មិនតិចទេក្រោមទឹកដមសំនៀងរបស់កញ្ញា ខេង សម្ផស្ស ដែលចាត់ទុកថាជាសមាជិកថ្មីក្នុងផលិតកម្ម Zone។ នៅក្នុងបទចម្រៀងរបស់នាងត្រូវបានប្រកាសថានិពន្ធដោយលោក អ៊ុច រ៉ាវុឌ្ឍ ដែលអាចចាត់ទុកដថាទទួលបានការយកចិត្តទុកដាក់តែម្ដងពីម្ចាស់ផលិតកម្មនេះ ធ្វើឱ្យអ្នកខ្លះយល់ថានាងជាតារាចម្រៀងចូលតាមខ្សែរ។ យ៉ាងណាក៏ដោយមានការបញ្ជាក់ថាហេតុផលដែលនាងទទួលបានស្នាដៃដំបូងរបស់ខ្លួននៅ Zone ក្រោមការនិពន្ធរបស់ថៅកែរផលិតកម្មគឺដោយសារតែនោះជាបទចម្រៀងដែលមានស្រាប់នៅក្នុងស្រុក ហើយមានសាច់ភ្លេងសមនឹងទឹកដមសម្លេងរបស់នាងតែប៉ុណ្ណោះ។
ប្រភពពីផលិតកម្មបន្តថា ខេង សម្ផស្ស នឹងមានឱកាសបកស្រាយស្នាដៃបទល្អៗពីលោក អ៊ុច រ៉ាវុឌ្ឍ ជាច្រើនផ្សេងទៀត ទើបមានការរំពឹងថានាងអាចនឹងទទួលបាននូវការចាប់អារម្មណ៍រយៈពេលខ្លីបើទោះជានាងទើបតែបានហក់ចូល។ នាងត្រូវបានគេរំពឹងថានឹងមានស្ទីលប្លែកៗនៅក្នុងបទចម្រៀងដើម្បីបង្កើនស្នាដៃលេចធ្លោដោយសារតែនាងគឺជាតារាដែលមានទេពកោសល្យមួយរូប។ ចង់ដឹងថាបទចម្រៀងថ្មីរបស់នាងពិរោះ និងមានភាពទាក់ទាញកម្រិតណាសូមរីករាយទស្សនាដូចខាងក្រោម៖