គ្រួសារតារាកម្ពុជា ប្រកាសបង្កើតស្នាដៃថ្មី

0

ចាប់ពីថ្ងៃទី១ មករា ក្នុងឆ្នាំ២០២១ តទៅ គ្រួសារតារាកម្ពុជា នឹងបង្ហាញស្នាដៃរឿងខ្លីរបស់ខ្លួន ដាក់បង្ហោះនៅលើផេកផ្ទះតារា ដោយភាពយន្តខ្លីទាំងនោះ គឺបង្កើតឡើងដើម្បីជំរុញអោយសិល្បករថ្មីៗ ជាពិសេសតារាដែលមិនសូវមានសកម្មភាព អោយមានឱកាសបានសម្ដែង។ ភាពយន្តខ្លីដែលនឹងបង្ហាញនេះ នឹងបង្ហោះឡើងរៀងរាល់សប្ដាហ៍ ហើយសម្រាប់ខ្លឹមសារនៅក្នុងភាពយន្ត គឺផ្ដោតគ្រប់រសជាតិ ដើម្បីជាការកម្សាន្តរបស់អ្នកចូលចិត្តតាមដានលើផេកផ្ទះតារា។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីរៀបចំអោយមានភាពយន្តខ្លី និង ភាពយន្តភាគសម្រាប់ចាក់ផ្សាតនៅលើផេកផ្ទះតារា គ្រួសារតារាកម្ពុជា បានបង្កើតក្រុមផលិតរឿងខ្លីមួយរួចរាល់ហើយ ដោយក្រុមមួយនេះ គឺមានឈ្មោះថា ក្រុម គ្រួសារតារា ហ្វៀម ដែលក្រុមមួយនេះ រួមមានទាំងតារាសម្ដែង និង ផលិតករ។ មកទល់ពេលនេះ ក្រុមផលិតរឿងខ្លី របស់គ្រួសារតារាកម្ពុជា ផលិតបានមួយរឿងក្នុងដៃហើយ ដោយភាពយន្តដំបូងនេះ នឹងបង្ហាញខ្លួននៅដើមខែមករា នៅដើមឆ្នាំ២០២០ ហើយភាពយន្តបន្តបន្ទាប់ក៏នឹងបង្ហាញជូនលើផេកផ្ទះតារា និង លើឆានែលយូធូប Home Star TV Cambodia នៅជារៀងរាល់សប្ដាហ៍។ លោកថា ក្រុមគ្រួសារតារា ហ្វៀម ត្រូវបានបែងចែកជា២ក្រុម
មួយក្រុមផ្ដោតលើការផលិតភាពយន្តខ្លី ជាលក្ខណៈកំប្លុកកំប្លែង បែបអប់រំ និងមួយក្រុមទៀតគឺផលិតភាពយន្តខ្លី ជាលក្ខណៈបែបមនោសញ្ចេតនា និង អប់រំ។ លោកថាភាពយន្តខ្លី ដែលត្រូវបានរៀបចំឡើងនេះ មិនសំដៅអោយមានស្ដង់ដារនោះទេ គឺគ្រាន់តែធ្វើអោយក្លាយជាសាច់រឿងតម្រូវការកម្សាន្ត និង អប់រំ អោយត្រូវតាមសង្គម។ គោលបំណងនៃការផលិតភាពយន្តខ្លីនេះ គឺដើម្បីអោយគ្រួសារតារាកម្ពុជា មានសកម្មភាពក្នុងការផលិតរឿងខ្លី ជួយដល់សិល្បករ ថ្មីៗ អោយសកម្មភាពសម្ដែង ជាពិសេសសម្រាប់សិល្បករ ដែលត្រូវការបញ្ចេញសមត្ថភាព។ លោកនិយាយថា”ចាប់តាំងពីដើមឆ្នាំ២០២១តទៅ គ្រួសារតារាកម្ពុជា នឹងសាកល្បងផលិតរឿងខ្លីផ្ទាល់ខ្លួន ដោយយើងសហការជាមួយអ្នកមានជំនាញ ហើយតាមគម្រោងយើងនឹងដាក់បង្ហោះភាពយន្តដំបូងនៅនៅថ្ងៃចូលឆ្នាំសកល”។

លោក ផាត់ តារារដ្ឋ បន្តថា កន្លងមកគ្រួសារតារាកម្ពុជា ធ្លាប់តែដឹកនាំអ្នកសិល្បៈថតរឿងខ្លី និង រឿងអប់រំ ក្រោមការសហការជាមួយផលិតករដទៃ ប៉ុន្តែនៅក្នុងពេលនេះ គឺយើងប្ដូរមកបង្កើតក្រុមផលិតរឿងខ្លួនឯង ដោយអ្នកសិល្បៈ និង ផលិតករដែលត្រូវបានជ្រើសជាក្រុមគ្រួសារតារាហ្វៀមទាំងនោះ គឺទោះមិនមែនជាអ្នកជំនាញ តែក៌មានសមត្ថភាពសម្ដែង និង កាថផលិតដែលអាចទទួលយកបាន។ យ៉ាងណាក៏ដោយលោកក្រុមដែលបានបង្កើតឡើងនេះ គឺគ្រាន់តែជាការសាកល្បង ដើម្បីអោយមានសកម្មភាពប៉ុណ្ណោះ ប៉ុន្តែបើដំណើរការកាន់តែមានការរីកចំរើន ហើយមានដៃសហការពេញលេញ នោះការផលិតភាពយន្តអោយមានស្ដង់ដារ ក៏នឹងត្រូវធ្វើឡើងផងដែរ។ លោកបញ្ជាក់ថា គឺជារឿងប្រសើរមួយ ដែលក្រុមអ្នកសិល្បៈរបស់លោក មានក្រុមផលិតកុនមួយផ្ទាល់ខ្លួន ហើយភាពយន្តខ្លីមួយនេះ ក៏រំពឹងថានឹងទទួលបានការគាំទ្រពីអ្នកគាំទ្រផ្ទះតារា មិនខុសគ្នាពីវីដេអូផ្ទះតារាធីវីនោះដែរ។ លោកក៏បង្ហាញនូវការកោតសរសើរចំពោះក្រុមផលិតរបស់គ្រួសារតារាហ្វៀម ដែលដុតដៃដុតជើងក្នុងការសហការគ្នាផលិតរឿងផងដែរ ដោយលោករំពឹងថា ស្នាដៃទី១ដែលកំពុងសម្ងំផលិត គឺពិតជាមានការចាប់អារម្មណ៍ នៅពេលបង្ហាញខ្លួននៅដើមឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here