ក្រោយផ្ទុះកំហឹងមួយប្រាវ តារាសម្តែង មុខដូចកូនកាត់ឥណ្ឌា កញ្ញា ព្រី យ៉ា ត្រូវបានគេវិភាគ

0

ក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថា តារាសម្ដែងរូបសម្រស់ផូរផង់ កញ្ញា ព្រីយ៉ា ឧស្សាហ៍បង្ហាញអារម្មណ៍ក្ដៅស្លឹកត្រចៀកជាសាធារណៈខ្លាំងណាស់ ដោយក្រោយពីនាងបង្ហោះដៀលអ្នកជិតខាងកប់ៗមាត់មួយប្រាវមុនបានធ្វើអោយអ្នកខ្លះយល់ថានាងមិនមែនស្លូតទេ គឺកាចឆ្នាស់ឆ្នើមដូចក្នុងខ្សែភាពយន្ត ហើយស្រួលមិនស្រួលគឺអាចកាចមាត់ដាច និង មិនទុកមាត់ផង បើធ្វើអោយនាងទាស់ចិត្ត។ យ៉ាងណាមិញចរឹតខាងក្រៅរបស់នាងនៅក្នុងរង្វង់សិល្បៈ គឺមិនដូចអ្វីដែលនាងបានបង្ហោះធ្វើអោយមានការភ្ញាក់ផ្អើលនោះទេ ខណៈដែលនាងបញ្ជាក់ថា មកពីប៉ះពាល់នាងខ្លាំងទើបទ្រាំមុនបាន។ ការភ្ញាក់ផ្អើលដែលនាំអោយមានការវិភាគថា នាងស្លូតក៏ចេះកាចក៏ចេះនោះ គឺកើតឡើងពីសំណេរមួយឃ្លាដែលនាងជេរសំដៅទៅកាន់អ្នកជិតខាងផ្ទះនាង ថាខ្វះការយោគយល់ និងថាមិនទុកមុខអោយទេ ប្រសិនបើបន្តប៉ះពាល់នាង ឬ ចង់ខាំនាង ក្នុងន័យមាក់ងាយ។ ជាមួយនឹងពាក្យសម្ដីធ្ងន់ៗ ហាក់ធ្វើអោយអ្នកលេងហ្វេសប៊ុកបើកភ្នែកធំៗ ស្របពេលដែលក៏តែងបង្ហាញខ្លួននៅក្នុងភាពយននតតែក្នុងតំណែងជាតួឈ្នានីស និង ជាតួឆ្នាស់ឆ្នើម។

កញ្ញា ព្រីយ៉ា បានអះអាងថា ហេតុផលដែលនាងចេញកាច គឺបណ្ដាលមកពីបុគ្គលដែលនាងទប់មិនបានទាំងនោះ ធ្វើអោយនាងហួសចិត្ត បន្ទាប់ពីនាងក៍ទ្រាំយូរដែរ។ នាងមិនធ្លាប់ចង់បង្កជម្លោះពាក្យសម្ដីជាមួយអ្នកសិល្បៈណា ឬ បុគ្គលណានោះទេ ប៉ុន្តែបើគេធ្វើដាក់នាងមុន គឺនាងកំដរបានគ្រប់ពេល បើទោះជាការតបតនោះ អាចធ្វើអោយអ្នកខ្លះយល់ថានាងជាតារាមហាជន គឺមិនគួរតបតជាសាធារណៈ។

អ្នកឃើញការបង្ហោះរបស់នាង បានលើកឡើងថា កញ្ញា ព្រីយ៉ា បន្តថា ដ្បិតថានាងសម្ដែងជាតួកាចឆ្នាស់ឆ្នើម និង ជាតួឈ្នានីសច្រើនជាងតួស្លូត តែចរឹតខាងក្រៅរបស់នាង គឺស្លូតបូត និងគួរអោយចង់អោយរាប់អានតែប៉ុណ្ណោះ។ ជាក់ស្ដែងនៅក្នុងរង្វង់សិល្បៈ នាងទើបតែហក់ចូលមែន តែប្រជាប្រិយភាព និងការងារសម្ដែងមានការឈានឡើងគួរអោយកត់សម្គាល់ ព្រោះតែភាពរួសរាយរាក់ទាក់ និង ការដាក់ខ្លួនរបស់នាង។ មួយប្រាវនៅលើហ្វេសប៊ុក បើទោះជានាងប្រើសំដីធ្ងន់ៗធ្វើអ្នកគាំទ្របើកភ្នែកធំៗ តែគេនៅតែទទួលស្គាល់ថា នោះគឺជាការអស់ទ្រាំ និង មានន័យថា នាងគឺជានារីដែលស្លូតក៏ចេះកាចក៏ចេះ ដែលអាងតែជាតារាមហាជន គឺអ្នកណាប៉ះពាល់ក៏ស្ងៀមនោះ។

ជាមួយនឹងការបកស្រាយ កញ្ញា ព្រីយ៉ា ត្រូវបានគេដឹងថា គឺជាតារាសម្ដែងមួយរូប ដែលមានទម្រង់មុខបែបក្រមុំកូនកាត់ឥណ្ឌា ដែលមានសមត្ថភាពអាចសម្ដែងបានយ៉ាងរស់រវើកទាំងតួអង្គកាចឆ្នាស់និងតួអង្គស្លូត។ បើទោះនាងមិនទាន់មានឱកាសបានក្លាយជាតួឯកនៅឡើយ តែការសម្ដែងនាពេលចុងក្រោយ គឺធ្វើអោយនាងមានគេស្គាល់ច្រើននៅក្នុងសិល្បៈ។ ស្របពេលរូបសម្រស់កាន់តែទាក់ភ្នែកផង ទើបធ្វើអោយនាងឡើងកូដជាងមុន ហើយមានឱកាសបានថតបង្ហាញផលិតផល និង ថតស្ពតយ៉ាងណែនដៃ ក្រៅពីការសម្ដែង។ មកទល់ពេលនេះ នាងក៏ក្លាយជានារីសំបូរស្នេហ៏មិនអន់ដែរ ដោយមានទាំងកន្លង់អ្នកមាន និងកន្លង់នៅក្នុងសិល្បៈលែបខាយ ប៉ុន្តែមិនដឹងថាតើនាងទទួលយកមួយណាមកពិចារណានៅឡើយ ដោយសារតែនាងមិនធ្លាប់បង្ហាញ។ នាងក៏ប្រកាសពីការខាតបង់ប្រាក់ចំណូល ដោយសារតែកូវីត១៩ធ្វើអោយនាងត្រូវគេលុបចោលការងាររាប់មិនអស់ ជាពិសេសការងារថតស្ពត ថតម៉ូដ និង សម្ដែងរឿង ដែលផលិតករៗបានកក់នាងទុកនោះ។ ស្រីស្អាតរូបនេះ ទាក់ទាញមហាជនខ្លាំង ដោយសារតែទម្រង់មុខដូចកូនកាត់ និង បន្ទាប់ពីនាងលេចមុខច្រើនក្នុងការងារជួយសង្គម ដូចជាការបរិច្ចាគជួយអ្នកសិល្បៈខ្សត់ខ្សោយ និង ចុះធ្វើការងារសង្គមជាមួយក្រុមសប្បុរសធម៍នានា ដោយមិនខ្លាចនឿយហត់។ នាងក៏កើតអាការៈឡើងគីឡូឥតស្វាងធាត់ជាងមុន ក្រោយពេលសម្រាកច្រើននេះផងដែរ ទើបការពន្យារពេលការងារសិល្បៈ គឺជារឿងមួយប្រសើរសម្រាប់រូបនាង។


LEAVE A REPLY

Please enter your comment!
Please enter your name here