បើកទម្លាយស្នេហាឆ្លងទ្វីប របស់តារាសម្ដែង លោក ថៃ ប៊ុននាង និង រឿងរ៉ាវមានកូនម្នាក់ក្នុងបន្ទុក

0

នៅទីបំផុតតារាសម្ដែង លោក ថៃ ប៊ុននាង ដែលត្រូវគេស្គាល់ថា គឺជាតួឯកក្នុងរឿង”ចំប៉ីនាគត្រចាចរ” និងរឿងជាច្រើនទៀត បានសម្រេចចិត្តបើកទម្លាយរឿងរ៉ាវស្នេហា និង រឿងកូនប្រុស ដែលអ្នកសិល្បៈមួយចំនួនបានដឹងនោះហើយ ខណៈដែលលោកបញ្ជាក់ថា ក្រោយការបើកទម្លាយរបស់ខ្លួន ប្រសិនបើត្រូវធ្លាក់កូដ ឬ លែងមានអ្នកចាប់អារម្មណ៍នៅក្នុងវិស័យសម្ដែង ឬ យ៉ាងណា ក៌លោកមិនខ្វល់ ដោយសារតែលោកនឿយណាយ នឹងការសម្ដែងទៅហើយ។

លោក ថៃ ប៊ុននាង បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះ លោកមានគូស្នេហ៍ដែលជាគូអនាគតហើយ ដោយនារីដែលលោកស្រលាញ់ គឺជាម៉េម៉ាយកូន១ ស្របពេលដែលលោកក៏មានកូនមួយដូចគ្នា ដែលមិនខុសពីពោះម៉ាយយកម៉េម៉ាយ ព្រោះមានកូនមួយរៀងខ្លួននោះ។ យ៉ាងណាមិញលោកថា កូនប្រុសដែលលោកបានចុះបញ្ជីជាកូននោះ មិនមែនជាកូនបង្កើតនោះទេ តែជាក្មួយបង្កើតដែលលោកយកមកចិញ្ចឹមតាំងពីអាយុជាងមួយឆ្នាំ ដោយសារតែប្អូនស្រីបង្កើតត្រូវស្វាមីបោះបង់ ហើយប្អូនស្រីរបស់លោកក៏ទុកក្មេងនេះ អោយលោកចិញ្ចឹមដោយមិនរវល់។ លោកថាឪពុករបស់កូនលោកបានចុះចោលប្រពន្ធ តាំងពីប្អូនស្រីទម្ងន់ក្នុងពោះ៣ខែ ហើយទំនងជាប្អូនស្រីលោក ឆ្អែតចិត្តនឹងប្ដី ទើបទុកកូនចោល ហើយតម្រូវអោយលោកជាបងជាអ្នកទទួលខុសត្រូវ។ លោកថា ក្មេងប្រុសដែលមានឈ្មោះថា ថៃ ប៊ុនលាភ ដែលលោកចាត់ទុកជាដំណក់ឈាមខ្លួនឯងនេះ គឺលោកចិញ្ចឹម និង ចុះឈ្មោះជាកូន ហើយម្ដាយរបស់ក្មេង ក៏មានគ្រួសារថ្មី ដោយមិនទាមទារយកកូនទៅវិញទេ ទើបលោកមានឈ្មោះជាបុរសពោះម៉ាយ ដោយមានកូនម្នាក់នៅក្នុងបន្ទុក ទាំងរូបលោកមិនធ្លាប់មិនរៀបការ។ មកទល់ពេលនេះ កូនប្រុសរបស់លោកមានវ័យ៩ឆ្នាំហើយ ហើយកូនប្រុសរបស់លោក ក៏មិនដែលចង់ទៅរស់នៅជាមួយប្អូនស្រីរបស់លោកវិញទេ ដោយកូនប្រុសរបស់លោក ក៏ចាត់ទុកថាខ្លួនមានតែប៉ា គឺមានតែរូបលោក ដោយមិនធ្លាប់ចង់រស់ជួបជុំជាមួយឪពុកម្ដាយបង្កើត។ យ៉ាងណាមិញ លោកថាអនាគតភរិយារបស់លោក ក៏មិនទើសទាល់ចំពោះកូនចិញ្ចឹមរបស់លោកនោះដែរ ដោយនារីដែលស្ម័គ្រស្រលាញ់លោក គឺទទួលស្គាល់ថា ជាឪពុករបស់ក្មេងម្នាក់ ហើយនាងក៏មានកូនម្នាក់ ដែលមានន័យថា រវាងលោក និង គូស្នេហ៍ គឺទទួលខុសត្រូវលើកូនទាំងពីររួមគ្នា។

លោក ថៃ ប៊ុននាង បន្តថា គូស្នេហ៍របស់លោក គឺជាម៉េម៉ាយកូនមួយ រស់នៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែអ្នកនាងក៏មានសញ្ជាតិជាជនជាតិកូរ៉េផងដែរ ទើបអ្នកទាំងពីរអាចនឹងឡើងចុះកូរ៉េញឹកញាប់ ក្រោយពេលកូវីត១៩ស្ងប់ស្ងាត់ និង ក្រោយពេលរួមរស់ជាប្ដីប្រពន្ធនឹងគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here