មានការចាប់អារម្មណ៍សារជាថ្មីនៅពេលដែល តារាសម្តែងកំពុងល្បីឈ្មោះ ស្រាប់តែបង្ហាញសញ្ញាមួយនាដកថយសិល្បៈមួយរយៈ។ យ៉ាងណានៅពេលបានដឹងពីភាពច្បាស់ការណ៍ពិតប្រាកដទើបគេកាន់តែអរ រំភើបជំនួសដោយសារតែនាងកាន់តែរីករាយក្រោយទទួលបានភាពកក់ក្តៅក្នុងជីវិត។
ឆុំ វត្តី បានសម្រេចផ្អាកសិល្បះទាំងស្រុងដោយត្រូវទុកពេលវេលាមើលថែកូននៅក្នុងផ្ទៃ។ វត្តី អោយដឹងថា កំពុងពពោះកូននៅក្នុងផ្ទៃប្រមាណជាង២ខែ ហើយបន្ទាប់នាងបានសម្រេចចូលរោងការជាមួយកូនថៅកែផលិតកម្មកាលពីពេលថ្មីៗនេះ។
យ៉ាងណាចាប់តាំងពីចូលរោងការមានគ្រួសារនោះមក ឆុំ វត្តី បានងាកឆ្ងាយពីការងារសិល្បះ ដោយសារតែនាងចង់ទុកពេលសម្រាប់គ្រួសារ ខណះពេលនាងក៏មានបំណងផ្អាកសិល្បៈទាំងស្រុងនៅពេលនាងបានពពោះនាពេលនេះ។
ឆុំ វត្តី បានអះអាងថា នាងបានសម្រេចផ្អាកសិល្បះទាំងស្រុង ដោយសារតែនាងចង់ប្រើពេលវេលាមើលថែកូននៅក្នុងផ្ទៃអោយបានល្អ។នាងបញ្ជាក់ថា កូននៅក្នុងផ្ទៃរបស់នាងនាពេលនេះគឺមានអាយុប្រមាណជាង២ខែហើយ ប៉ុន្តែនាងមិនទានមដឹងទេថា កូននៅក្នុងផ្ទៃរបស់នាងជាកូនប្រុសឬស្រីនៅឡើយទេ។បើទោះបីជាកូននៅក្នុងផ្ទៃរបស់នាងជាកូនស្រីឬប្រុសក៏ដោយនាងនៅតែស្រឡាញ់ ព្រោះនេះជាកូនដំបូងសម្រាប់ចំណងអាពាហ៍ពិពាហ៍រវាងនាងនិងស្វាមី។
ឆុំ វត្តី ក៍ទទួលកាន់កាប់មុខរបររកសុីខាងស្វាមីដូចជាគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូន និងជួយមើលការខុសត្រូវមួយផ្នែកនៅក្នុងផលិតកម្មផងដែរ។យ៉ាងណាគេគគិតថា បើទោះបីជា ឆុំ វត្តី បានសម្រាលកូនលើកដំបូងនាពេលខាងមុខក៏ដោយ តារារូបនេះក៍នៅតែអាចបង្ហាញវត្តមានសម្តែងជាថ្មីដោយមិនពិបាក ដោយសារស្វាមីជាម្ចាស់ផលិតកម្មភាពយន្តស្រាប់៕