ឈឹម អារីយ៉ា ទម្លាយរឿងអាស្រូវផលិតករ ក្រោយហង្ស សម្បើមស័ក្ត ផ្ទះរឿង

0

ទើបតែផ្ទុះករណី តារាសម្ដែងលោក ហង្ស សម្បើមស័ក្ត មានរឿងជម្លោះជាមួយផលិតករជុំវិញរឿងរ៉ាវសុំបើកតម្លៃខ្លួនយ៉ាងក្ដៅគគុកនោះ តារាសម្ដែងវ័យ២៣ឆ្នាំ កញ្ញា ឈឹម អារីយ៉ា ក៍បានបង្ហើបអោយដឹងពីរឿងអាស្រូវរបស់ផលិតករដែលពិបាកលុយកាក់ជាមួយនាងដូចគ្នាផងដែរ។ នាងបានទាំងព្រមានថា បញ្ចេញឈ្មោះម្ចាស់ផលិតកម្មដែលនាងបង្ហើបថាមានរឿងពិបាកលុយកាក់នោះ ក្រោយពេលអស់ទ្រាំនោះផង។

តារាសម្ដែង កញ្ញា ឈឹម អារីយ៉ា បានបង្ហោះភ្ជាប់នឹងសាររបស់តារាសម្ដែង លោក ហង្ស សម្បើមស័ក្ត ដែលទើបផ្ទុះរឿងផលិតករជំពាក់លុយថា”នាងខ្ញុំមិនដឹងថាអ្វីៗដែរបង(ហង្ស សម្បើមស័ក្ត) និយាយនេះពិត រឺមិនពិតតែបើវាជាការពិតនាងខ្ញុំពិតជាយល់អារម្មណ៌មួយនេះព្រោះនាងខ្ញុំក៏ជាតួម្នាក់ដែរ ហើយក៏បានជួបរឿងនេះដែរ ពិបាកណាស់ផលិតកម្មមួយចំនួនតូចគឺចឹង ថតអោយហើយរឿងចាក់ចប់ហើយ នៅមិនបើកលុយអោយតួទេនិយាយកុហកថ្ងៃនេះថ្ងៃនោះខ្ញុំមិនយល់ទេថាគាត់គិតអីហើយ…………..តួរដែរជួបរឿងនេះខ្លួួនឯងបានយល់អារម្មណ៌មួយនេះ???ហើយខ្ញុំនិយាយចឹងហើយបើដឹងខ្លួនគួរតែគិតគូរ??រក៏ចង់អោយនិយាយអោយចំឈ្មោះ”។

ការបង្ហោះរបស់នាងមិនមែនលើកដំបូងនោះទេ ដែលតារាសម្ដែងនៅក្នុងប្រទេសកម្ពុជា ត្អូញត្អែរពីករណីថតកុនហើយមិនបានទទួលលុយកាក់ សូម្បីតែភាពយន្តនោះបញ្ចាំងចប់។ យ៉ាងណាមិញ នាងបានបដិសេធថា មិនទាន់សម្រេចចិត្តបញ្ចេញឈ្មោះម្ចាស់ផលិតកម្មដែលនាងប្រកាសថាមានរឿងជំពាក់លុយនោះទេ ដោយនាងបង្ហើបថា រង់ចាំអោយផលិតករនោះ មិនឆ្លើយតបនឹងការដោះស្រាយចំពោះការទាមទាររបស់នាងសិន។

គួរបញ្ជាក់ផងដែរថា កញ្ញា ឈឹម អារីយ៉ា ត្រូវបានគេស្គាល់ថាជាតារាសម្ដែងលេចធ្លោនាពេលចុងក្រោយ ក្នុងរឿង”កូនប្រសារឡឺកឺ”របស់ CTN, រឿង”គ្រូពេទ្យខ្ញុំ” របស់ PNN, រឿង”កន្ទោងខៀវ”របស់ PNN និង រឿង”គ្មានថ្ងៃបញ្ចប់” ជាដើម ខណៈដែលទីផ្សារសិល្បៈនាពេលចុងក្រោយកំពុងហក់ឡើង ក្រោយប្រឡូកការសម្ដែងកាលពីចុងឆ្នាំ២០១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here