តួម្ដាយលោកស្រី រ៉េត រ៉ូស រំជួលចិត្តស្រក់ទឹកភ្នែកក្រោយមានវាសនាក្លាយជាម្តាយធម៌ស្រីអូនសម្រស់ធម្មជាតិ

0

មួយប្រាវនេះ តារាអនឡាញលេចធ្លោ អ្នកនាង នួន ស៊ុន្ទរី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ បានធ្វើរឿងមួយដោយមិននឹកស្មានដោយអ្នកនាងស្រាប់តែប្រកាសទទួលយកម្តាយធម៌ដល់ទៅ៤រូប។ ក្នុងតារាសម្តែង អ្នកស្រីចាន់ សោភ័ណ្ឌ ហៅ រ៉េត រ៉ូស ក៏បានក្លាយជាម្តាយធម៌ស្រីអូនទាំងមិននឹកស្មានដល់។អ្នកស្រីបានបង្ហាញនូវអារម្មណ៍ក្តុកក្តួលហើយរំភើប មិនស្មានអ្នកជំនួញដ៏ជោគជ័យម្នាក់បែរជានឹកឃើញ អ្នកស្រីរហូតធ្វើរឿងធំមួយ។

សំឡេងខ្សឹមខ្សួលអួតដើមក អ្នកស្រី សោភ័ណ្ឌ បាននិយាយថា បងរកពាក្យពេចន៍អ្វីនិយាយមិនបាននោះទេ នៅពេលឃើញក្មួយស្រីអូនសម្រេចប្រកាសបងអោយក្លាយជាម្តាយធម៌។បងអត់និយាយចូលតួយំសម្តែងនោះទេនោះជារឿងរំភើបពិតមែន។អ្នកស្រីគ្មានអ្វីក្រៅតែពីពាក្យអរគុណនូវសណ្តានចិត្តដ៍ជ្រះថ្លា របស់ស្រីអូនដែលរមែងជួយដល់គេឯងមិនថាបងឬ សិល្បករនោះទេ។ សូមបុណ្យកុសលការសាងល្អនេះជួយអោយស្រីអូន និងក្រុមគ្រួសារទាំងមើលនិងមុខរបររកសុីទទួលបានភាពលូតលាស់តទៅមុខទៀតហើយជួបតែមនុស្សល្អរាប់អាន។

ការបង្ហាញនេះធ្វើអោយមហាជន ជាច្រើនមានការកោតសរសើរនូវចិត្តជ្រះថ្លារបស់ស្រីអូន។ជាការមើលឃើញស្រីអូនជាអ្នកចិត្តបុណ្យមួយរូបដែលមិនចេះមើលរំលងចំពោះអ្នកក្រីក្រលំបាក។មួយឆ្នាំៗអ្នកនាងនិងស្វាមីបានចំណាយលើផ្នែកមនុស្សធម៌ច្រើនក៏ដូចជាការងារសង្គម។នេះជាកិត្តិយសដែលសាងអោយជនជំនាន់ក្រោយមើលឃើញពីគម្រូ។