ស្មានមិនដល់នៅពីក្រោយការបាត់មុខពីសិល្បៈជាង 10ឆ្នាំ វ៉ាង ស្រីណូ ជោគជ័យដល់ម្លឹង

0

អតីត តារាសម្តែងតូចច្រឡឹង ល្បីល្បាញពេញសិល្បៈវ៉ាង ស្រីណូ បានចេញចូលចុះឡើងស្រុកខ្មែរអាមេរិក។ កញ្ញាភាគច្រើន បានងាកមកមើលគ្រងមុខរបរផលិតផល លក់នៅតាមអនឡាញ ហើយក្នុងពេលនេះ វ៉ាង ស្រីណូ បានឆ្លៀតពេលទម្លាយរឿងច្រើនគួរសមជុំវិញដំណើរដាច់ឆ្ងាយពីសិល្បៈជូនដល់សារព័ត៌មាននិងអ្នកគាំទ្របានដឹង។

វ៉ាង ស្រីណូ នៅតែមានសម្រស់ស្រស់សោភាគួរអោយគយគន់ហើយកាន់តែស្អាតថែមទៀតក្នុងពេលដែលកញ្ញាជាប់ងារជាថៅកែលក់ផលិតផលខូស្មិចទិចលើហ្វេសបុក នាងមានការគាំទ្រខ្លាំងនៅពេលក្លាយជាអ្នកជោគជ័យមុខរបរអាជីពថ្មី។ វ៉ាង ស្រីណូបានឆ្លៀតពេលបង្ហាញមុខមាត់នៅក្នុងារថតសំអាងការដោយនៅតែមានភាពផូរផង់ហើយស្តាយថតរូបរបស់នាងទាំងសំអាង និងតារាអនអនកាច់រាងសិចសុីដាក់ផលិតផលគឺនាងនៅតែធ្វើបានយ៉ាងល្អមិនខុសពីមុន។ វ៉ាង ស្រីណូ បញ្ជាក់ថា ១នាងចេញចូលស្រុកខ្មែរនិងអាមេរិកចុះឡើងជិត១០ឆ្នាំមកហើយ នាងមានសិទ្ធិបានកាតចេញចូលក្រោយពេលនាងមានមុខជំនួញទីនោះឡើងចុះ។ ម្យ៉ាងពីមុននាងមានគូស្នេហ៍នៅទីនោះគាត់ជួយដែរហើយក៏មានឱកាសតវីសារហូត។នៅអាមេរិកនាងរស់នៅរដ្ឋកាលីហ្វ័រញ៉ាដោយរស់នៅជាមួយបងប្អូនទីនោះ។ចំនងស្នេហ៍នាងជាមួយបុរសអាណិកជនខ្មែរ នៅអាមេរិកបែកគ្នាយូរមកហើយ អាចថានិស្ស័យមិនត្រូវគ្នា។ស្រីណូថា ពេលនេះនៅទំនេរ មិនជាប់ស្នេហ៍ជាមួយអ្នកណាឡើយហើយក៏នឹងឡើងទៅអាមេរិកក្រោយចប់កូវីដ។ពាក់ព័ន្ឋនិង ភាពរីកចម្រើនហុឺហារស្រីណូថា ដោយសារបានការសន្សំលុយចំណេញតិចលក់ផ្ទះពី១ល្វែងទៅ១ល្វែងក៏រីកដុះដាល មានទាំងវីឡា លក់ចំណេញក៏មានដើមទុន។ និយាយរួមនោះក៏ជាមុខរបរកបនិងដីផ្ទះទើបធ្វើអោយយើងបានដើមទុនពង្រីកវិស័យអនឡាញពេលនេះ។ចំពោះវិស័យអនឡាញនាងរៀបចំសន្សឹមៗ មិនបំបោលខ្លាំងទេដូចពេលនេះគឺសមតាមចិត្តចង់បាន។សិល្បៈមិនមានគម្រោងថតឡើងវិញទេតែក៏មិនធ្វើអោយខកបំណងអ្នកគាំទ្រដែរគឺបើថតជាផ្សាយពាណិជ្ជកម្មផលិតឬក្រុមហ៊ុន និងលក្ខណៈសំអាងការគឺទទួលមួយៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here