គង់ វង្សយ៉ាទី នៅតែឈរជើងខ្លាំងក្នុងអាជីពពិធីការិនី

0

មិនតិចឆ្នាំនោះទេ ដែលគង់ វង្សយ៉ាទីនៅននៀលជាមួយងារជាពិធីការិនីទីអាជីពដែលនាងហាក់ពញចិត្តក្រោយពេលដកថយពីវិស័យសម្តែង។មានកម្មវិធីជាច្រើនលក្ខណៈតន្ត្រីផ្សាយបន្តផ្ទាល់ត្រូវបានគង់ វង្សយ៉ាទីកាន់ដំណើរការ។ម្ល៉ោះហើយទើបមកទល់ពេលនេះ ស្រីស្អាតគង់ វង្សយ៉ាទីកាន់តែមានតិចនិចច្រើនក្នុងការនិយាយអធិប្បាយដំណើរការកម្មវិធី។

ពិធីការិនី គង់ វង្សយ៉ាទី ដែលមហាជនស្គាល់ថាបានងាកមកចាប់ យកតួនាទីជាពិធីការិនីច្រើនឆ្នាំប្រចាំសុីធីអិន និង ម៉ាយ ធីវីនៅតែពុះពារ។ កញ្ញានៅតែប្រឹងប្រែងតស៊ូ ចាប់អាជីពមួយនេះទោះជាមានតារាថ្មីៗរុញចូលបែបណាក៏យ៉ាទីនៅតែមិនចោល។លើសពីនេះសមត្ថភាពនៃការនិយាយរបស់ យ៉ាទីក៏ឃើញថាមានភាពចម្រើនយ៉ាងលំដាប់។

ហែលឆ្លងច្រើនឆ្នាំយ៉ាទីនៅតែតស៊ូជាមួយមុខរបរមួយនេះហើយសិល្បៈវិញ នាងក្តោបតែការងារពិធីការិនី និងថតស្បតខ្លះៗ។ជីវិតឯកជនវិញ នាងមានកម្រិតជីវភាពប្រសើរណាស់ប្រើរថយន្តទំនើបៗបង្អួតគេឯង។ស្នេហាជាមួយបុរសណា ក៏គេមិនបានដឹងដោយសារទៅណាមកណានាងដើរតែម្នាក់ឯង។បញ្ហាស្នេហារបស់ យ៉ាទីស្ថិតនៅក្នុងសភាពអាថ៌កំបាំងដោយរំពឹងថាពេលណាមួយនាងនឹងបង្ហាញអោយគេដឹង តាមការតាមដាន។

LEAVE A REPLY

Please enter your comment!
Please enter your name here