ឆាលី ផាវ៉ាត់ កំពុងភ័យបុកពោះរឿងជម្ងឺរមហារីកអ្នកម្ដាយ ក្រោយវះកាត់

0

បន្ទាប់ពីក្រុមគ្រូពេទ្យបានជួយវះកាត់ជម្ងឺមហារីករបស់ម្ដាយបានជោគជ័យ តារាសម្ដែង លោក ឆាលី ផាវ៉ាត់ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ជាពិសេសនៅពេលគ្រូពេទ្យបញ្ជាក់ថា ដុំសាច់មហារីករបស់ម្ដាយលោកត្រូវបានកាត់ចេញពីសាច់បានយ៉ាងជោគជ័យនោះ។ យ៉ាងណាមិញលោកនៅតែមានអារម្មណ៍ភ័យអរៗនៅឡើយទេ បន្ទាប់ពីក្រោយវះកាត់ គឺម្ដាយរបស់លោកនៅមានសភាពធ្វើទុក្ខនៅឡើយ។

លោក ឆាលី ផាវ៉ាត់ និយាយថា ម្ដាយរបស់លោកបានឆ្លងកាត់ការវះកាត់ជម្ងឺមហារីកមាត់ស្បូនបានរួចរាល់ហើយ ប៉ុន្តែសភាពអស់កម្លាំង និង សភាពឈឺពេញខ្លួនគឺនៅតែបន្តកើតមានទើបលោកមិនទាន់ស្រលះចិត្តនៅឡើយ។ លោកថាសប្បាយចិត្តដែលក្រុមគ្រូពេទ្យប្រាប់ថា ដុំសាច់មហារីករបស់ម្ដាយលោកគឺកាត់ចេញរួចរាល់ ហើយតាមអ្វីដែលក្រុមគ្រូពេទ្យបានបញ្ជាក់ គឺម្ដាយរបស់លោកក៏នឹងជាសះស្បើយផងដែរ បន្ទាប់ពីសភាពឈឺមុខរបួសត្រូវបានជា។ លោកថាដុំសាច់ដែលកាត់ចេញមក គឺស្វិតក្រោយពេលប្រើថ្នាំដូចអ្វីដែលគ្រូពេទ្យចង់បាន ដោយលោកថាករណីបែបនេះ គឺ100មិនទាន់មានមួយនោះផង។ ប៉ុន្តែលោកនៅតែមានអារម្មណ៍មិនទាន់ស្រលះ ក្រោយពេលឃើញម្ដាយសម្រាកថ្ងូរក្នុងពេទ្យមកទល់នឹងពេលនេះ បើទោះជាការវះកាត់ត្រូវបានរួចរាល់តាំងពីល្ងាចថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០។

LEAVE A REPLY

Please enter your comment!
Please enter your name here