អត់ដឹងសោះថា រ៉ា វិរៈ កម្សត់ដល់ម្លឹង មុនហ៊ឹហារកាត់នំលើកដំបូងក្នុងជីវិត

0

ប្រហែលជាគ្មានអ្នកដឹងឮច្រើននោះទេ ថាតារាសម្ដែងដែលមានទីផ្សារនាពេលចុងក្រោយ លោក រ៉ា វិរៈ មានអតីតតស៊ូកម្រិតណា។ ប៉ុន្តែនៅថ្ងៃខួបកំណើតលើកដំបូង កាលពីថ្ងៃទី ៥ ខែឧសភា មុននេះ លោកបានលាតត្រដាងគ្មានសល់ ពីភាពជូរចត់ដែលធ្លាប់ហែលឆ្លងមុនក្លាយជាអ្នកសិល្បៈ ដោយក្នុងពេលនោះក្រៅពីត្រូវចេញក្រៅស្រុកពីខេត្តកំពង់ឆ្នាំងមកទាំងលំបាក លោកក៏ជាអ្នករត់តុយ៉ាងកម្សត់ដែលមិននឹកស្មានថានឹងមានថ្ងៃនេះផងដែរ។

លោក រ៉ា វិរៈ ដោយសារតែចង់រស់នៅភ្នំពេញ លោកបានផ្សងព្រេងពីស្រុកកំណើតមកកាន់ភ្នំពេញ ដោយជួលផ្ទះគេនៅយ៉ាងលំបាកបំផុត ដោយអាចនិយាយបានសឹងនឹងរកលុយមិនគ្រប់នឹងតម្រូវការប្រចាំថ្ងៃ។ លោកត្រូវហែលឆ្លងជីវិតជាអ្នករត់តុដោយទទួលបានប្រាក់កម្រៃតិច ហើយក្រោយមកដោយសារតែមានភាពក្លាហាន និងមានការណែនាំ ក៏បានក្លាយជាអ្នកដើរម៉ូដពេលយប់នៅក្នុងក្លិបមួយ តែនៅតែធ្វើអោយលោកស្ថិតក្នុងសភាពមិនទាន់រំដោះខ្លួនអោយផុតពីភាពក្រីក្រនោះទេ។ លោកចាត់ទុកថាកម្មវិធី«ពេជ្រកំពង់ច្នៃ»កាលពីឆ្នាំ២០១៣ ដែលលោកចូលរួមប្រកួត ហើយទទួលបានចំណាត់ថ្នាក់លេខ២ គឺជាការបើកទំព័រសិល្បៈរបស់ខ្លួន ដោយសារតែក្រោយពីមានសំណាងបានចូលប្រលងនៅក្នុងកម្មវិធីនោះ ទើបលោកត្រូវបានគេហៅថតស្ពត និងក្លាយជាតារាសម្ដែងទាំំងមិនគួរអោយជឿ។ លោកថាជារឿងសំណាងខ្លាំងណាស់ ដែលក្រោយបប្រលងចប់ភ្លាម ក៏មានការងារសិល្បៈចេញធ្វើជាហូរហែរ បើមិនដូច្នេះទេគឺលោកពិតជាគេចមិនរួចពីជីវិតអ្នករត់តុ និងជាអ្នកដើរម៉ូដប្រចាំក្លិបយ៉ាងលំបាកនោះឡើយ។ លោកមានអារម្មណ៍ចង់ស្រក់ទឹកភ្នែក នៅពេលនឹកដល់អតីតកាល ជាពិសេសនៅពេលដែលលោកមានសំណាងមានផ្ទះធំទ្រនំខ្ពស់សម្រាប់រស់នៅ ដែលផ្ទុយពីកាលពីមុនដែលលោករកតែលុយសម្រាប់បង់ថ្លៃផ្ទះមិនបាននោះ។

លោក រ៉ា វិរៈ បានអះអាងថា មកទល់ពេលនេះ លោកកាន់តែមានការរីកចំរើនខាងផ្នែកសម្ដែង និងដើរម៉ូដ ដោយក្រៅពីមានឱកាសដើរម៉ូដប្រចាំទូរទស្សន៍ធំៗ ក៏បានសម្ដែងរឿងដល់ថ្នាក់រកពេលសម្រាកមិនបាន ក្នុងពេលដែលប្រាក់ចំណូលក៏ក្រែលផ្ទុយពីពេលមិនទាន់ល្បី។ អ៊ីចឹងហើយទើបលោកសម្រេចធ្វើពិធីខួបគម្រប់២៩ឆ្នាំ ដែលជាខួបលើកដំបូងនៅក្នុងជីវិត ដោយលោកក៏បានជ្រើសយកថ្ងៃនោះ ជាពេលវេលាលាតត្រដាងពីជីវិតដ៏កម្សត់របស់លោក មុនពេលល្បីឈ្មោះនោះផង។ នៅក្នុងពិធីខួបកំណើតរបស់លោក គេឃើញវត្តមានតារាល្បីៗយ៉ាងច្រើនកុះករ ជាពិសេសវត្តមាន របស់ លោក ជ័យ សុវ៉ាត តារាចម្រៀងសាន់ដេ, លោកស៊ិន សុធារិទ្ធ តារាសម្ដែង, លោកថែល ថៃ តារាហង្សមាស, អ្នកនាងឆ័យលី ដាឡែន, កញ្ញាយ៉េយ៉េ, តារាចម្រៀងហង្សមាស លោក វ៉ាន់ ផល្លី, កញ្ញា គង់ វង្សយ៉ាទី, លោកឆានី សូ តារាសម្ដែង និងពិធីករ, កញ្ញា ស៊ូ ស៊ីរីកា, លោក សិទ្ធា ពិសិដ្ឋ តារាសម្ដែង, លោកត្រាយ៉ាកូ តារាសម្ដែង,និង លោកម៉ាដូណា ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here